Lagu Teratas Berdasarkan Ros Sereysothea
Dari
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Lirik
ហុឺ! ហុឺ! ហុឺ! ហុឺ! ហុឺ!
ហុឺ! ហុឺ! ហុឺ! ហុឺ!
ហុឺ! ហុឺ! ហុឺ! ហុឺ! ហុឺ! ហុឺ!
សុរិយង្គ ពេញវង់ព្រះសុរិយា
ចាំងឆ្លុះព្រឹក្សា ដោយរស្មី
រុក្ខជាតិតូចធំ ស្លឹកខៀវខ្ចី
គួរតែបេតី ជាប់ចិន្តា
គួរតែបេតី ជាប់ចិន្តា
ត្រពាំងបឹង ឈូករីករហង់
ព្រលឹតរំចង់ ដុះត្រៀបត្រា
ត្រពាំងវាំងទឹក ត្រជាក់ថ្លា
មច្ឆាហែលវាង កៀងគូរវា
មច្ឆាហែលវាង កៀងគូរវា
ទេសភាព មាត់បឹងព្រលឹងចិត្ត
ខ្ញុំសែនស្នេហ៍ស្និទ្ធ គ្រប់វេលា
សព្វថ្ងៃបានអ្នក គ្រាន់ជាគ្នា
អង្អែលទ័យា គ្រាទុក្ខា
អង្អែលទ័យា គ្រាទុក្ខា
ខ្ញុំសូមលាអ្នក ទាំងអាល័យ
ស្អែកថ្ងៃជួបទៀត ដូចធម្មតា
សូមទឹកបឹងបង នៅរងថ្លា
កុំល្អក់ឡើយណា លុះអវសាន
កុំល្អក់ឡើយណា លុះអវសាន
ខ្ញុំសូមលាអ្នក ទាំងអាល័យ
ស្អែកថ្ងៃជួបទៀត ដូចធម្មតា
សូមទឹកបឹងបង នៅរងថ្លា
កុំល្អក់ឡើយណា លុះអវសាន
កុំល្អក់ឡើយណា លុះអវសាន
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com