Dari

PERFORMING ARTISTS
ហ្សូណូ
ហ្សូណូ
Performer
COMPOSITION & LYRICS
Soun Piseth
Soun Piseth
Composer
Rethy Dona
Rethy Dona
Arranger
David composer
David composer
Songwriter
David King
David King
Songwriter

Lirik

ពេលយប់ខ្លាចភាពឯកា ខ្លាចការឈឺចាប់
អារម្មណ៍វាស្ទើរតែស្លាប់ព្រោះតែនឹកឃើញដល់អូន
ភ្ញាក់ឡើងក៏នៅតែព្រួយ វាខ្វល់ពេញទ្រូង
តើគួរធ្វើបែបណា អាចភ្លេចអូនបានពេលនេះ
មិនចង់រស់នៅម្នាក់ឯង ឯកាខ្លាំងណាស់
ចង់មានមិត្តភក្តិកំដរអាចធូរស្រាលខ្លះក្នុងទ្រូង
តែដល់ពេលយប់មកដល់ វាខ្វល់ណាស់អូន
ហេតុអ្វីខ្ញុំជួបរឿងបែបនេះ?
អារម្មណ៍មួយនេះ នៅខ្សឹកខ្សួលអួលណែនក្នុងទ្រូងរាល់ថ្ងៃ
ឈឺចាប់រីងរៃស្ទើរតែក្ស័យព្រោះតែនឹកឃើញដល់អូន
វាស្ទើរតែឆ្កួតឡប់ម្ដងៗ លែងខ្វល់លែងគិតពីខ្លួន
បារម្ភពីអូនខ្លាចគេធ្វើបាបជីវា
អូននៅតែ ដក់ជាប់ក្នុងចិត្តបង
ទោះខំព្យាយាមបំភ្លេចច្រើនដង ក៏នៅតែចងចាំ
គ្រប់ស្លាកស្នាមនៅដិតដាម ក្នុងខួរក្បាលគ្រប់វេលា
ម្ដេចពុំងារឆាប់បំភ្លេចងាយម៉្លេះ
Written by: David King, David composer, Rethy Dona, Soun Piseth
instagramSharePathic_arrow_out