Lagu Teratas Berdasarkan Sinn Sisamouth
Dari
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Nhem Phon
Lyrics
Musiqe Etrangere
Composer
PRODUCTION & ENGINEERING
Sinn Sisamouth
Producer
The Cambodian Vintage Music Archive Inc
Producer
Lirik
រាត្រី នេះសែនសប្បាយ
អូនមើលហ្វូងផ្កាយ រះរាយពេញមេឃា
ឱ្យស្រណោះ ស្រណោះដល់អនុស្សា
យើងបានរួមស្នេហាដូចផ្ការីកថ្មី
រស្មីនៃក្តីសង្ឃឹម
ដូចភ្លៀងរលឹម រោយលើផែនដី
មើលរលក បោកប្រដេញពេញជលស័យ
ស្តាប់ស័ព្ទសត្វបក្សី ស្ដីពីសង្ឃឹម
បើក្តីសង្ឃឹមប្រែជាអភ័ព្វ
ដូចថ្ងៃ ស្ងៀមស្ងប់
គ្មានស័ព្ទសំនៀងសារសង
ឆ្លើយឆ្លង នៃធម្មជាតិ
បើមេឃនៅតែមិនស្រទំ
ដូចឃ្មុំ គ្មានញាតិ
បុព្វជាតិគ្មានគន្ធា
ដូចផ្កាក្រៀមស្រពោន
សង្ឃឹម! បងនៅតែមាន
បើសិនកល្យាណ អូននៅតែញញឹម
បើបុប្ផា បុប្ផានៅស្រស់ប៉ប្រិម
ទោះមេឃខ្ពស់សន្លឹម
ចិត្តនៅតែប្រាថ្នា
បើក្តីសង្ឃឹម ប្រែជាអភ័ព្វ
ដូចថ្ងៃ ស្ងៀមស្ងប់
គ្មានស័ព្ទសំនៀងសារសង
ឆ្លើយឆ្លងនៃធម្មជាតិ
បើមេឃនៅតែមិនស្រទំ
ដូចឃ្មុំ គ្មានញាតិ
បុព្វជាតិ គ្មានគន្ធា
ដូចផ្កាក្រៀមស្រពោន
ស្នេ... ហា! ដូចទឹកហូរខ្ចាយ
រស់ដូចហ្វូងផ្កាយ សប្បាយនឹងមេឃា
ដួងព្រះចន្រ្ទ ចាំងច្បាស់ឆ្លុះលើនភា
ដែលសត្វលោកប្រាថ្នា
ស្នេហា ធម្មជាតិ
Na na na na na na na na
Na na na na na na na na
Na na na na na na na na
Na na na na na na na na
Na na na na na na na na
Written by: Musiqe Etrangere, Nhem Phon