Lagu Teratas Berdasarkan Sinn Sisamouth
Dari
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Voy Ho
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Lirik
ព្រះចន្ទរះឡើងហើយ ម្ដេចនៅឡើយ
មិនឃើញអូន អូនមករកបង
បងរង់ចាំ ចាំសាសង
ឬនួនល្អងភ្លេចហើយ?
ចន្ទរះកាន់តែខ្ពស់ បងស្រណោះ
ពាក្យសន្យា គ្មានភ្លេចឡើយ
បងសួរចន្ទ ចន្ទមិនឆ្លើយ
ចម្លើយ គឺទឹកភ្នែក
ឥឡូវចន្ទ យាងកាន់ភពថ្មី ដាច់អាល័យ
នឹកថ្លៃ ទ្រូងបងស្ទើរបែក
បើចាំ ចន្ទរះថ្ងៃស្អែក
សង្វែកយ៉ាងណា
ចន្ទលិចទិសខាងលិច ចន្ទបំភ្លេច
ទឹកភ្នែកបង ស្រក់លើថ្មដា
ចោលពាក្យពេចន៍ ភ្លេចសង្សារ
ឬប្រាថ្នាគូថ្មី?
ឥឡូវចន្ទ យាងកាន់ភពថ្មី ដាច់អាល័យ
នឹកថ្លៃ ទ្រូងបងស្ទើរបែក
បើចាំ ចន្ទរះថ្ងៃស្អែក
សង្វែកយ៉ាងណា
ចន្ទលិចទិសខាងលិច ចន្ទបំភ្លេច
ទឹកភ្នែកបង ស្រក់លើថ្មដា
ចោលពាក្យពេចន៍ ភ្លេចសង្សារ
ឬប្រាថ្នាគូថ្មី?
Written by: Voy Ho