Lirik

I-យំទល់មុខគ្នា​ ភរិយាស្វាមី​ យំនឹកដល់ថ្ងៃ​ កូនក្ស័យសង្ខារកូនប្រុសកំសត់​ ផុតចាកលោកាថ្ងៃ១០​វិច្ឆិកា​ ឆ្នាំ៧៦​(19976)។
II-ពុកម៉ែគ្មានអ្វី​ ធ្វេីបុណ្យឲ្យទេខ្លោចចិត្តរឹតទ្វេ​ ប្រេះស្រាំរលួយមានតែទឹកភ្នែក​ ភ្ជាប់ទៅជាមួយ​ កូនបណ្ដូលត្រួយ​ កម្សត់វេទនា។
R-ខួបមួយរយថ្ងៃ​ កូនប្រុសថ្ងៃស្អែក
បងសែនសង្វេគ​ ខានស្អែកបែកគ្នារៀនវគ្គនយោបាយ​ តាមបទបញ្ជាក្រោយជូនភរិយា​ ទៅពេទ្យតំបន់។
III-ទុក្ខស្រីប្ដីព្រាត់​ កម្សត់ឈឺចាប់បេីបងព្រាត់ស្លាប់​ កូនខ្ញុំប្រពន្ធទៅជាយ៉ាងណា​ អនិច្ចាទុក្ខធ្ងន់ទឹកភ្នែកជោរជន់​ មុនបែកពុំងា។
instagramSharePathic_arrow_out