album cover
អូនគង់ដឹងខ្លួន
9
Worldwide
អូនគង់ដឹងខ្លួន è stato pubblicato il 4 febbraio 2021 da Cambodian Vintage Music Archive come parte dell'album ចម្រៀងពៅ សុីផូ
album cover
Data di uscita4 febbraio 2021
EtichettaCambodian Vintage Music Archive
Melodicità
Acousticità
Valence
Ballabilità
Energia
BPM69

Crediti

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
ពៅ សុីផូ
Songwriter

Testi

គង់មានថ្ងៃ ស្រីដឹងខ្លួនមិនខាន
ពេលដែលបាន ជួបនឹងវិបត្តិ ព្រោះស្នេហ៍
ពេលអូន អណ្តែត
ខ្ពស់ដូចដួងខែ
នឹកថាក្តីស្នេហ៍ អូនបានសុខសាន្ត
គង់មានថ្ងៃ ស្រីនឹកស្តាយកេរ្តិឈ្មោះ
អស់ពិរោះ អស់មាន អ្នកផងរាប់អាន
រស់ក្នុង ភពស្នេហ៍
ដែលគ្មាន ទីឋាន
រាល់ថ្ងៃរំខាន ដោយសារទឹកភ្នែក
រៀមអង្វរស្រី សូមក្តីមេត្តា
វាសនារៀមដូច ស្លឹកឈើចាកមែក
រៀមលង់ ក្តីស្នេហ៍
ស្រីលង់ ទឹកភ្នែក
តើខំយំស្រែក ស្រែករកអ្នកណា
ទោះសុរិយា រះបំភ្លឺភពថ្មី
ក៏ចិត្តស្រី នៅមិនអស់ក្តីប្រាថ្នា
ព្រោះចិត្ត វង្វេង
ដោយកាមតណ្ហា
គ្មានគ្រូពេទ្យណា អាចព្យាបាលបាន
រៀមអង្វរស្រី សូមក្តីមេត្តា
វាសនារៀមដូច ស្លឹកឈើចាកមែក
រៀមលង់ ក្តីស្នេហ៍
ស្រីលង់ទឹកភ្នែក
តើខំយំស្រែក ស្រែករកអ្នកណា
ទោះសុរិយា រះបំភ្លឺភពថ្មី
ក៏ចិត្តស្រី នៅមិនអស់ក្តីប្រាថ្នា
ព្រោះចិត្ត វង្វេង
ដោយកាមតណ្ហា
គ្មានគ្រូពេទ្យណា អាចព្យាបាលបាន
Written by: ពៅ សុីផូ
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...