Crediti
PERFORMING ARTISTS
So Savoeun
Lead Vocals
COMPOSITION & LYRICS
Keo Em
Composer
PRODUCTION & ENGINEERING
Rotanak Oum
Producer
Testi
កូនអើយគេង ទៅម្តាយនៅបំពេ អឺអើយ
កុំយំមាសមេ គេមិនអាណិត
កូនរស់នឹងម្តាយ ឆ្លងត្រើយជីវិត
ស្មារលាប្រុសចិត្ត អប្រីយ៍
អធ្រាត្រស្ងាត់សូន្យ កូនឱបទ្រូងម្តាយអឺអើយ
ទឹកភ្នែកជោកខ្នើយ គេពុំប្រណី
កូនយំ ម្តាយទុក្ខ ចុកទ្រូងស្ទើរក្ស័យ
រំពឹងលើប្តីមិនបាន
ឱ! កម្មកំណាច មច្ចុរាជ ឬស្យា
ម្តេចមិនប្រហារ ប្រុសសាមាន្យ
ទុកនៅធ្វើអ្វី ឆ្លងដល់សន្តាន
បុរស ដែលមានចិត្តស្មោះ
ជាតិនេះស៊ូរស់ សាងឈ្មោះស្រីកម្ម អឺអើយ
ទៀនប្រាំធូបប្រាំ ថ្វាយព្រះលាប្រុស
ស៊ូរស់នឹងកូន ស្រីស្ងួនទៅចុះ
ជាតិក្រោយជួបប្រុស ចិត្តមួយ
ជាតិនេះស៊ូរស់ សាងឈ្មោះស្រីកម្មអឺអើយ
ទៀនប្រាំធូបប្រាំ ថ្វាយព្រះលាប្រុស
ស៊ូរស់នឹងកូន ស្រីស្ងួនទៅចុះ
ជាតិក្រោយជួបប្រុស ចិត្តមួយ
Written by: Keo Em