I successi di Sinn Sisamouth
Testi
កុលាបរីក ពីព្រឹកមិញ
រីកជុំវិញ ខ្មែរអាការចរណ៍
កុលាបលឿង ក្រហម ស
ឃើញថាមិនល្អ មិនបាន ហ៊ឺ! ហ៊ឺ!
ស្រស់អើយ ប្រហែលគ្នា
ស្រស់មួយណា ដែលខ្ញុំលួចស្នេហ៍
គឺថ្ពាល់ខួច ញញឹមជាងគេ
មានខ្សែរភ្នែកស្នេហ៍ស្រទន់
សង្ឃឹមថាបាន ក្រែងលោមិនបាន
រឹតតែស្មានមិនត្រូវ គេមិនដឹងខ្លួន
លង់លុះឥឡូវ ខ្ញុំត្រូវខូចចិត្តម្នាក់ឯង
បើភ្នែកខ្វាក់ មិនឃើញស្រី
នោះគ្មានអ្វី ខូចចិត្តសោះ
នេះភ្នែកភ្លឺ ឃើញខូចចិត្តអស់
ស្រណោះខ្ញុំខ្លះទេ?
សង្ឃឹមថាបាន ក្រែងលោមិនបាន
រឹតតែស្មានមិនត្រូវ គេមិនដឹងខ្លួន
លង់លុះឥឡូវ ខ្ញុំត្រូវខូចចិត្តម្នាក់ឯង
បើភ្នែកខ្វាក់ មិនឃើញស្រី
នោះគ្មានអ្វី ខូចចិត្តសោះ
នេះភ្នែកភ្លឺ ឃើញខូចចិត្តអស់
ស្រណោះខ្ញុំខ្លះទេ?
Written by: Has Salan, Sinn Sisamouth, Siv Son, Voy Ho