Crediti
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
ពៅ សុីផូ
Songwriter
Testi
ស្នេហ៍ខ្ញុំតែមួយ ឥតបីរំលែកបាន
សូមកុំនឹកស្មាន ថាខ្ញុំនៅក្រមុំ
ថ្វីបើឃើញផ្កា នៅក្រោយផ្លូវ
កុំគិតថានៅក្រពុំ
ហារមាត់មកសុំ ស្នេហ៍មិនបានទេ
ដួងចិត្តខ្ញុំមាន ស្នេហាតែមួយគត់
ស្នេហ៍បរិសុទ្ធ មិនមែនស្នេហ៍វៀចវេរ
ទៅរកស្នេហ៍គេដែលក្រមុំ ចំណែកខ្ញុំមិនស្នេហ៍ទេ
ព្រោះស្នេហ៍មានគេ ថែរក្សារហើយ
ប្រុសចង់បានអ្វី ខ្ញុំអាចជូនបាន
ចំណែកប្រាណ ជូនមិនបានឡើយ
មិនអាចឱ្យបង យកទៅកៀកកើយ
ដើម្បី លំហើយកាយា
ផែនដីធំធេង ស្រីក្មេងមិនខ្វះទេ
ខ្លួនគេទំនេរ ហើយមានរូបសង្ហា
ស្រីស ស្រីខ្មៅ ទាបឬខ្ពស់
ស្រេចតែចិត្តប្រុសប្រាថ្នា
តែកុំប្រាថ្នា មកលើស្នេហ៍គេ
ស្នេហ៍ខ្ញុំតែមួយ ឥតបីរំលែកបាន
សូមកុំនឹកស្មាន ថាខ្ញុំនៅក្រមុំ
ថ្វីបើឃើញផ្កា នៅក្រោយផ្លូវ
កុំគិតថានៅក្រពុំ
ហារមាត់មកសុំ ស្នេហ៍មិនបានទេ
ដួងចិត្តខ្ញុំមាន ស្នេហាតែមួយគត់
ស្នេហ៍បរិសុទ្ធ មិនមែនស្នេហ៍វៀចវេរ
ទៅរកស្នេហ៍គេដែលក្រមុំ ចំណែកខ្ញុំមិនស្នេហ៍ទេ
ព្រោះស្នេហ៍មានគេ ថែរក្សារហើយ
ប្រុសចង់បានអ្វី ខ្ញុំអាចជូនបាន
ចំណែកប្រាណ ជូនមិនបានឡើយ
មិនអាចឱ្យបង យកទៅកៀកកើយ
ដើម្បី លំហើយកាយា
ផែនដីធំធេង ស្រីក្មេងមិនខ្វះទេ
ខ្លួនគេទំនេរ ហើយមានរូបសង្ហា
ស្រីស ស្រីខ្មៅ ទាបឬខ្ពស់
ស្រេចតែចិត្តប្រុសប្រាថ្នា
តែកុំប្រាថ្នា មកលើស្នេហ៍គេ
Written by: ពៅ សុីផូ

