Crediti
Testi
ស្រីណាថាស្អប់ប្ដីចាស់
ស្រីនោះនាងយល់ខុសទេ
ចាស់!ចាស់! មិនចេះស្ដីជេរ
គ្មានគេជាស្នៀត ចេះថ្នមស្រី
ខឹងយ៉ាងណា
លោកតាមិនហាមាត់ស្ដី
ស៊ូតែយំ
យំសុំកុំឱ្យតែស្រីប្រែចិត្ត
តែប្រុស កំលោះដូចខ្ញុំ
ស្រីម៉ុម នាងកុំសង្ស័យ
ខ្លួនក្មេង ក្មេងទាន់សម័យ
យប់ថ្ងៃមិនដែលដើរលេងឡើយ
បើទៅណា
បងយកប្រពន្ធតាមហើយ
បងមិនធ្លោយ
បណ្តោយឱ្យអូនព្រួយចិត្តទេ
ស្រីណា ថាស្អប់កំលោះ
ស្រីនោះ នាងយល់ខុសទេ
កំលោះ ខុសពីប្តីគេ
ចេះថែ ចេះថ្នមអង្វរស្រី
ខឹងយ៉ាងណា
សង្សារ មិនហាមាត់ស្ដី
ស៊ូតែគេង
ប្រឡែង ក្រែងស្រីនាងបាត់ខឹង
តែស្រីរបៀបបែបខ្ញុំ
ប្រុសកុំមានការសង្ស័យ
ក្មេងក្មេង ដែលទាន់សម័យ
យប់ថ្ងៃមិនដែលឃើញនៅផ្ទះ
ចោលប្រពន្ធ
ដើរភរ រអាងខ្លួនឥតខ្មាស
បើប្ដីចាស់
នោះច្បាស់ជាខ្ញុំបានស្រួលចិត្ត

