In primo piano

Testi

រាត្រី នេះព្រះចន្ទរះភ្លឺថ្លា
ចិន្តា សែនខ្វល់ម្ល៉េះទេ
ស្រមៃ ភ័ក្ត្របង នៅក្នុងដួងខែ
នឹកប្រុសស្នេហ៍
ធ្លាប់ថែ ថ្នមថ្នាក់ប្រាណអូន
ព្រះពាយ បក់បោកនាំមកក្លិនផ្កា
ស្នេហា រុះរោយស្រពោន
ធ្វើម្តេច សាងស្នេហ៍
សាងសុខ សាងក្បូន
បើរូបអូន មានកូន មានប្តីរក្សា
ស្រលាញ់ រូបបងបានត្រឹមតែនឹក
សែនរលឹក យប់ព្រឹកនឹកដល់ជីវ៉ា
អូនស្នេហ៍ ទ្រាំស្នេហ៍ ទាំងចិត្តខ្លោចផ្សា
វាសនា ចារជាប់ ចិត្តលើបង
នឹកអឺយ សែននឹក នឹកអ្វីម្ល៉េះទេ
ជួបស្នេហ៍ ជួបទុក្ខមួហ្មង
បំភ្លេច មិនបាន ដូចចិត្តដែលប៉ង
ឃើញមុខបង
មកលង លួងលោមរាល់ថ្ងៃ
ស្រលាញ់ រូបបងបានត្រឹមតែនឹក
សែនរលឹក យប់ព្រឹកនឹកដល់ជីវ៉ា
អូនស្នេហ៍ ទ្រាំស្នេហ៍ ទាំងចិត្តខ្លោចផ្សា
វាសនា ចារជាប់ ចិត្តលើបង
នឹកអឺយ! សែននឹក នឹកអ្វីម្ល៉េះទេ
ជួបស្នេហ៍ ជួបទុក្ខមួហ្មង
បំភ្លេច មិនបាន ដូចចិត្តដែលប៉ង
ឃើញមុខបង មកលង
លួងលោមរាល់ថ្ងៃ
Written by: ញឺក សារិន, ម៉ក់ ឈួន
instagramSharePathic_arrow_out