Video musicale

ផ្ការីកលើមេឃ - រស់ សេរីសុទ្ធា | Ros Sereysothea
Guarda ផ្ការីកលើមេឃ - រស់ សេរីសុទ្ធា | Ros Sereysothea su YouTube

In primo piano

Crediti

Testi

ពេលនេះបងអឺយ! យេីងបែកគ្នា
តែចិន្តាអូនចាំ
ទោះបីយូរ រាប់រយពាន់ឆ្នាំ
ក៏អូនទ្រាំចាំបង
នឹកឃើញគ្រា កេីយដៃសង្សារ
ស្តាប់ដង្ហេីមឆ្លេីយឆ្លង
វាចាសាសងអូនបង
ផ្អែមល្ហែមត្រជាក់
អូននឹកឃេីញទាំងអស់គ្មានភ្លេច
នឹកជានិច្ចណាប្រុសស្ងួន
អូនចាំ អូននៅតែចាំ
លុះជីវិតសូន្យ
ចាំរីងរៃស្គមខ្លួន ស្គមខ្លួន
ឱ្យអូនភ្លេចមិនបាន
អូនគេងឱបក្តីទុក្ខសោក គ្មានពេលទំនេរ
ខ្លាចប្រុសបងគេចកែ
បោះបង់ចោលស្នេហ៍ ចោលស្នេហ៍
ឱ្យអូនកំព្រា
រងាដួងចិត្ត ម្នាក់ឯង
តែអូននៅតែចាំ
អូនចាំ អូននៅតែចាំ
លុះជីវិតសូន្យ
ចាំរីងរៃស្គមខ្លួន ស្គមខ្លួន
ឱ្យអូនភ្លេចមិនបាន
អូនគេងឱបក្តីទុក្ខសោក គ្មានពេលទំនេរ
ខ្លាចប្រុសបងគេចកែ
បោះបង់ចោលស្នេហ៍ ចោលស្នេហ៍
ឱ្យអូនកំព្រា
រងាដួងចិត្ត ម្នាក់ឯង
តែអូននៅតែចាំ
តែអូននៅតែចាំ
តែអូននៅតែចាំ
Written by: Ma Lapi, Pov Sipho
instagramSharePathic_arrow_out