I successi di Ros Sereysothea
Crediti
COMPOSITION & LYRICS
បរទេស ទេព សុខុម ម៉ក់ ឈួន
Songwriter
Testi
សុរិយាទាបទៅ អូននៅរង់ចាំប្រុសស្នេហ៍
សុរិយាជ្រាលជ្រេ មាសមេកុំភ្លេចអូនណា
អូនរង់ចាំ រង់ចាំ ជួបជីវ៉ា ស្នេហាមួយ
ក្នុងទ្រូងអូនសែនព្រួយ សែនព្រួយ ពុំបានជួបថ្លៃ
បើបានជួបចរណៃ សូមថ្លៃអាសូរផង
សុរិយាទាបមេឃ នឹកពេក នឹកតែប្រុសបង
សុរិយាអូនផ្សង ខំប៉ងថានឹងបានស្នេហ៍
ឥឡូវថ្លៃបងឃ្លាត ចោលអូនហើយ ហើយណាបង
ក្នុងទ្រូងអូនសែនព្រួយ សែនព្រួយ ពុំបានជួបថ្លៃ
បើបានជួបចរណៃ សូមថ្លៃអាសូរផង
សុរិយាទាបមេឃ នឹកពេក នឹកតែប្រុសបង
សុរិយាអូនផ្សង ខំប៉ងថានឹងបានស្នេហ៍
ឥឡូវថ្លៃបងឃ្លាត ចោលអូនហើយ ហើយណាបងៗៗ
Written by: បរទេស ទេព សុខុម ម៉ក់ ឈួន