I successi di Mao Sareth
Crediti
PERFORMING ARTISTS
Mao Sareth
Performer
Toch Teng
Performer
COMPOSITION & LYRICS
សំសាខន អ៊ុំ ម៉ាណូរីន
Songwriter
Testi
កាន់ហត្ថារៀមរ៉ាណាមុំ
ស្តាប់រៃយំនិងឃ្មុំក្រេបផ្កា
ជាសុបិន ឬជាវាសនា
ស្គាល់គង្គាប៊ូស្រាជួរភ្នំ
ឆ្លងតាមបងកាត់ទឹកថ្លាឆ្វេង
ក្បង់ទឹកលេងស្តាប់ភ្លេងរងំ
គឺជាភ្លេងទឹកជ្រោះដងភ្នំ
ហូរប្រគុំឃាត់ដំណេីរយេីង
ហូហូ! ខ្យល់ជំនោរមណ្ឌលគីរី
ផ្កាភ្ញីក្រអូបគ្រប់ទិសទី
នាំអោយយេីងទាំងពីរអាល័យ
ចិត្តមិនចង់ឃ្លាតទៅវិញសោះ
នឹកស្រណោះតែជ្រោះប៊ូស្រា
ជាធម្មជាតិកំដរគូរសង្សារ
ក្រេបរសជាតិស្នេហានៃយេីង
ហូហូ! ខ្យល់ជំនោរមណ្ឌលគីរី
ផ្កាភ្ញីក្រអូបគ្រប់ទិសទី
នាំអោយយេីងទាំងពីរអាល័យ
ចិត្តមិនចង់ឃ្លាតទៅវិញសោះ
នឹកស្រណោះតែជ្រោះប៊ូស្រា
ជាធម្មជាតិកំដរគូរសង្សារ
ក្រេបរសជាតិស្នេហានៃយេីង
ក្រេបរសជាតិស្នេហានៃយេីង
ក្រេបរសជាតិស្នេហានៃយេីង
Written by: សំសាខន អ៊ុំ ម៉ាណូរីន