album cover
ស្ទឹងសង្កែប្រែចិត្តថ្មី
7
Worldwide
ស្ទឹងសង្កែប្រែចិត្តថ្មី è stato pubblicato il 25 dicembre 2021 da Cambodian Vintage Music Archive come parte dell'album អនុស្សាវរីយ៍ បាត់ដំបង ២
album cover
Data di uscita25 dicembre 2021
EtichettaCambodian Vintage Music Archive
Melodicità
Acousticità
Valence
Ballabilità
Energia
BPM60

Crediti

Testi

ស្រណោះដៃអូន ហុចឱ្យបងថ្នម
ប្រហើរក្លិនម្អម ដែលដុះក្នុងស្រែ
បេះដូងកម្សត់ កត់ត្រាក្លិនស្នេហ៍
នៅក្រោមដួងខែ ក្បែរភ្នំសំពៅ
ស្រណោះដៃបង ត្រកងបីអូន
យប់យន់ស្ងាត់សូន្យ អូនគេងកើយភ្លៅ
ឱ! រសជាតិស្នេហ៍ ក្បែរភ្នំសំពៅ
លង់លុះឥឡូវ នៅតែស្រមៃ
ស្មៅអឺយ! កុំដុះ លុបដានស្នេហ៍ខ្ញុំ
ទឹកអឺយ! កុំធំ លិចខ្ទមនិស្ស័យ
ឱ! ស្ទឹងសង្កែ កុំប្រែចិត្តថ្មី
លុះជីវិតក្ស័យ ក៏នៅតែស្មោះ
ឱ! អ្នកសច្ចំ នៅភ្នំសំពៅ
ជួយធ្វើម៉ែឪ ឱ្យខ្ញុំផងចុះ
រឿងខ្ញុំពីរប្រាណ លោកបានដឹងអស់
សូមជួយសង្គ្រោះ ឱ្យស្នេហ៍សុខសាន្ត
ស្មៅអឺយ! កុំដុះ លុបដានស្នេហ៍ខ្ញុំ
ទឹកអឺយ! កុំធំ លិចខ្ទមនិស្ស័យ
ឱ! ស្ទឹងសង្កែ កុំប្រែចិត្តថ្មី
លុះជីវិតក្ស័យ ក៏នៅតែស្មោះ
ឱ! អ្នកសច្ចំ នៅភ្នំសំពៅ
ជួយធ្វើម៉ែឪ ឱ្យខ្ញុំផងចុះ
រឿងខ្ញុំពីរប្រាណ លោកបានដឹងអស់
សូមជួយសង្គ្រោះ ឱ្យស្នេហ៍សុខសាន្ត
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...