I successi di Sinn Sisamouth
Crediti
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Kim Sam Ell
Songwriter
Testi
ឱ!កំពង់ឆ្នាំង ជាស្រុកកំណើត
ចំប៉ាល្អឆើត ស្រស់ស្រអែមខ្ចី
ខ្ញុំឃើញតាំងពី មិនទាន់ពេញវ័យ
ដល់អូនអឺ ដឹងក្តីរូបល្អដាច់គេ
ខ្ញុំដើរច្រើនស្រុក ទោះជិតទោះឆ្ងាយ
ចំប៉ារាងអាយ មិនស្មើអូនទេ
រំដួលជើងភ្នំ តាមមាត់ទន្លេ
មិនអាចអឺ លើសទ្វេល្អលើសស្រីបាន
ឱ!លោកយាយទេព នៅអែបផ្សារក្រោម
ចែចូវលួងលោម រូបស្រីឱ្យបាន
មានតែយាយទេជាផ្លូវ ជាស្ពាន
កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ
ចំប៉ាផ្សារលើ សូមផ្ញើដួងចិត្ត
ផ្ញើទាំងជីវិត លុះអស់សង្ខារ
ស្រឯមមាសបង កែវកុំដោះសា
រួបរួមអឺ ស្នេហាជាតិនេះតែមួយ
ឱ!លោកយាយទេព នៅអែបផ្សារក្រោម
ចែចូវលួងលោម រូបស្រីឱ្យបាន
មានតែយាយទេជាផ្លូវ ជាស្ពាន
កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ
ចំប៉ាផ្សារលើ សូមផ្ញើដួងចិត្ត
ផ្ញើទាំងជីវិត លុះអស់សង្ខារ
ស្រឯមមាសបង កែវកុំដោះសា
រួបរួមអឹ ស្នេហាជាតិនេះតែមួយ
Written by: Kim Sam Ell