I successi di Sinn Sisamouth
Crediti
Testi
ស្រស់អើយស្រស់ស្រើប គួរថើបគួរថ្នម
ប្រជ្រុយមួយព្រម អើយសមល្មមប្រសើរ
ស្រស់អើយស្រស់ស្រើប គួរថើ គួរថ្នម
ប្រជ្រុយមួយព្រម អើយសមល្មមប្រសើរ
សាច់ម៉ដ្ឋរលោង ក្លិនស្រាលប្រហើរ
គន់មើលដំណើរ អើយដូចកិន្នរី
ញញឹមមានស្នេហ៍ ឱ្យល្ហែកង្វល់
នេត្រានិមលអើយ ដូចពេជ្រចរណៃ
ញញឹមមានស្នេហ៍ ឱ្យល្ហែកង្វល់
នេត្រានិមលអើយ ដូចពេជ្រចរណៃ
ទន្តាថ្លាត្រឹម ដូចជាគេក្រី
ចិញ្ចើមវិស័យ អើយដូចឥន្ទធនូ
វិចិត្រករអើយ ខ្ញុំអង្វរអ្នក
ចំពោះវរលក្ខណ៍ អើយសូមអ្នកកុំគូរ
វិចិត្រករអើយ ខ្ញុំអង្វរអ្នក
ចំពោះវរលក្ខណ៍ អើយសូមអ្នកកុំគូរ
ខ្លាចក្លាយមិនដូច ខូចភួងគំនូរ
សូមអ្នកកុំគូរអើយ ទុកល្អឯងចុះ
ញញឹមមានស្នេហ៍ ឱ្យល្ហែកង្វល់
នេត្រានិមលអើយ ដូចពេជ្រចរណៃ
ញញឹមមានស្នេហ៍ ឱ្យល្ហែកង្វល់
នេត្រានិមលអើយ ដូចពេជ្រចរណៃ
ទន្តាថ្លាត្រឹម ដូចជាគេក្រី
ចិញ្ចើមវិស័យ អើយដូចឥន្ទធនូ
វិចិត្រករអើយ ខ្ញុំអង្វរអ្នក
ចំពោះវរលក្ខណ៍ អើយសូមអ្នកកុំគូរ
វិចិត្រករអើយ ខ្ញុំអង្វរអ្នក
ចំពោះវរលក្ខណ៍ អើយសូមអ្នកកុំគូរ
ខ្លាចក្លាយមិនដូច ខូចភួងគំនូរ
សូមអ្នកកុំគូរអើយ ទុកល្អឯងចុះ
Written by: Sinn Sisamouth