I successi di Sinn Sisamouth
Crediti
Testi
តន្ត្រី បំភ្លៃនឹងស្គរ
ស្រស់បវរ អូនរាំនឹងបង
តន្ត្រី បំភ្លៃនឹងស្គរ
ស្រស់បវរ អូនរាំនឹងបង
ញញឹមដាក់គ្នាត្រសង
អូននិងបង មិនដែលហ្មងសៅ
អូននិងបង មិនដែលហ្មងសៅ
មើលនុះ! មើលនុះ! មាសមេ
អាវសង់ត្រេ ឃើញរាងក្រឡៅ
មើលនុះ! មើលនុះ! មាសមេ
អាវសង់ត្រេ ឃើញរាងក្រឡៅ
នែ! បងឯង កុំលេងមាត់ឆៅ
តិចខ្ញុំហៅ ប្រាប់គេឱ្យដឹង
តិចខ្ញុំហៅ ប្រាប់គេឱ្យដឹង
ទេកុំ កុំៗមាសបង
អាសូរផង ណាកែវព្រលឹង
ទេកុំ កុំៗមាសបង
អាសូរផង ណាកែវព្រលឹង
តែប្រាប់រឿងឱ្យគេដឹង
ក្រែងគេខឹង កើតរឿងមិនខាន
ក្រែងគេខឹង កើតរឿងមិនខាន
ញយៗ នៅតែមិនញឹន
ត្រូវខ្ញុំកិន រាប់ដងមិនបាន
ញយៗ នៅតែមិនញឹន
ត្រូវខ្ញុំកិន រាប់ដងមិនបាន
ខូចតែមាត់ ទេណាកល្យាណ
មិនភ្លេចប្រាណ ចោលអូនឯណា
មិនភ្លេចប្រាណ ចោលអូនឯណា
ទេកុំ កុំកុំមាសបង
អាសូរផង ណាកែវព្រលឹង
ទេកុំ កុំៗមាសបង
អាសូរផង ណាកែវព្រលឹង
តែប្រាប់រឿងឱ្យគេដឹង
ក្រែងគេខឹង កើតរឿងមិនខាន
ក្រែងគេខឹង កើតរឿងមិនខាន
ញយញយនៅតែមិនញឹន
ត្រូវខ្ញុំកិន រាប់ដងមិនបាន
ញយៗ នៅតែមិនញឹន
ត្រូវខ្ញុំកិន រាប់ដងមិនបាន
ខូចតែមាត់ ទេណាកល្យាណ
មិនភ្លេចប្រាណ ចោលអូនឯណា
មិនភ្លេចប្រាណ ចោលអូនឯណា