Crediti
PERFORMING ARTISTS
Sisamouth Sinn
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
Testi
បើជាវាសនា គង់មានរំពឹង
បានកែវព្រលឹង ប្រលោមស្នេហ៍ស្និទ
បើសំណាងមានគង់បានវរមិត្រ
វរមិត្ររួមរិត ជួបចិត្តឱរ៉ា
បើជាវាសនា គង់បានវរលក្ខណ៍
មករួមថ្នមថ្នាក់អស់ពីចិន្ដា
បើសំណាងមាន គង់បានកន្និដ្ឋា
កន្និដ្ឋា មករួមវាសនានឹងបង
ចំណែកចិត្តរៀម ក្រៀមក្រំចំបែងរាល់ថ្ងៃ
ខ្លាចក្រែងចិត្តស្រី ឥតក្ដីបំណង
មកដល់ រូបបង
ដែលផ្សង ចាំចងនួនល្អងយូរហើយ
យូរហើយ
បើសិនវាសនា គង់បានស្រស់ស្រី
មកថ្នាក់ថ្នមបីជា គូរកៀកកើយ
រៀមសូមសច្ចា ប្រាប់ស្រស់ត្រាណត្រើយ
ថាអូន នេះហើយ ជាវាសនាបង
ចំណែកចិត្តរៀម ក្រៀមក្រំចំបែងរាល់ថ្ងៃ
ខ្លាចក្រែងចិត្តស្រី ឥតក្ដីបំណង
មកដល់ រូបបង
ដែលផ្សង ចាំចងនួនល្អងយូរហើយ
យូរហើយ
បើសិនវាសនា គង់បានស្រស់ស្រី
មកថ្នាក់ថ្នមបីជា គូរកៀកកើយ
រៀមសូមសច្ចា ប្រាប់ស្រស់ត្រាណត្រើយ
ថាអូន នេះហើយ ជាវាសនាបង
បើសិនជាវាសនាខ្ញុំ
នោះសូមឱ្យបានជួបចិត្ត
បើសិនជាវាសនាខ្ញុំ
នោះសូមឱ្យបានជួបចិត្ត
Written by: Sisamouth Sinn

