I successi di Ros Sereysothea
Crediti
COMPOSITION & LYRICS
Ros Sereysothea
Songwriter
Testi
តឹងទ្រូងស្ទើរបែក ទឹកភ្នែកហូរធ្លាក់ឯកឯង
ស្ទើរឆ្កួតវង្វេង ទ្រូងអូនចំបែងរីងរៃ
អូនអានអក្ខរា ដែលបងបញ្ជាក់ខែថ្ងៃ
អូនខំរាប់ដៃ បងថាវិលវៃ ថ្ងៃប្រាំមីនា
លើចុងត្នោតទោល ក្អែកបូលអូនអរអនេក
ខំជូតទឹកភ្នែក ស្មានថាបានយល់ភក្ត្រា
ចាំបាត់! ចាំបាត់! ទ្រូងអូនចុកចាប់ពើតផ្សា
អូនយកអក្ខរា
មកអានច្រើនសារ ឱ្យបានស្បើយទុក្ខ
ផ្គរលាន់ ល្វើយៗ ឆ្លងឆ្លើយដូចស័ព្ទសំដី
បើអត់ប្រុសថ្លៃ អកញីស៊ូចាំសំបុក
អូនស៊ូនៅព្រៅ ទ្រាំរស់គេងឱបក្ដីទុក្ខ
ប្រាថ្នាជាតិមុខ សូមជួបតែសុខប្រុសថ្លៃមួយអើយ
ឱ! ភូមិច្បារមន ជ្រកកោនរស់ផ្ញើជីវិត
ស្នាមស្នេហ៍អតីត រឿងពិត អ្នកដឹងអស់ហើយ
កម្មខ្ញុំជាតិនេះ ប្រទះតែទុក្ខឥតស្បើយ
ឱ! ច្បារមនអើយ!
មានតែអ្នកហើយ ដែលខ្ញុំផ្ញើឆ្អឹង
ឱ! ភូមិច្បារមន ជ្រកកោនរស់ផ្ញើជីវិត
ស្នាមស្នេហ៍អតីត រឿងពិត អ្នកដឹងអស់ហើយ
កម្មខ្ញុំជាតិនេះ ប្រទះតែទុក្ខឥតស្បើយ
ឱ! ច្បារមនអើយ!
មានតែអ្នកហើយ ដែលខ្ញុំផ្ញើឆ្អឹង
Writer(s): Sisamouth Sinn, Kong Bunchhoeun
Lyrics powered by www.musixmatch.com