In primo piano

Crediti

PERFORMING ARTISTS
Chhoun Malay
Chhoun Malay
Performer
COMPOSITION & LYRICS
OUK SINARETH
OUK SINARETH
Composer
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producer

Testi

មិនទាន់ជួបផ្ទាល់នឹងប្រុសត្រើណត្រើយ
បងអឺយម្តេចទៅទុក្ខា
ជួបភ័ត្រា ចិន្តារន្ធត់ស្រយុគហរទ័យ
រកហាមាត់សួរបងមួយម៉ាត់ ដូចមានអ្វីឃាត់មិនឱ្យនិយាយ
មុនស្នេហ៍អ្វីកំណាច ឱ្យអូនចុះ ចាញ់រូបបង
មកពីឆ្ងាយស្កាត់ជួបឱ្យអស់ចិត្ត
ដើម្បីបញ្ជាក់ចិន្តាប្រុស
តើនៅស្មោះ (តើនៅស្មោះ)?
បើពិតនឿយណាយ កុំលាក់បាំងអី
ស្រដីប្រាប់ត្រង់មកចុះ
ឃើញអូនស្ងៀមក៏ល្មម ឫនឹមនួនយល់ទាំងអស់
អូនសម្រេចថាបើ បងដាច់ចិត្ត
មិនមាននឹកអាល័យអាឡោះ
លែងស្ម័គ្រស្មោះអូនស៊ូ កាត់ចិត្តលែងនឹកនាទៀត
មកពីឆ្ងាយស្កាត់ជួបឱ្យអស់ចិត្ត
ដើម្បីបញ្ជាក់ចិន្តាប្រុស
តើនៅស្មោះ (តើនៅស្មោះ)?
បើពិតនឿយណាយ កុំលាក់បាំងអី
ស្រដីប្រាប់ត្រង់មកចុះ
ឃើញអូនស្ងៀមក៏ល្មម រូបនឹមនួនយល់ទាំងអស់
អូនសម្រេចថាបើ បងដាច់ចិត្ត
មិនមាននឹកអាល័យអាឡោះ
លែងស្ម័គ្រស្មោះអូនស៊ូ កាត់ចិត្តលែងនឹកនាទៀត
មកពីឆ្ងាយ ស្កាត់ជួបឱ្យអស់ចិត្ត
ដើម្បីបញ្ជាក់ ចិន្តាប្រុស
តើនៅស្មោះ (តើនៅស្មោះ)?
តើនៅស្មោះ (តើនៅស្មោះ)?
តើនៅស្មោះ (តើនៅស្មោះ)?
តើនៅស្មោះ (តើនៅស្មោះ)?
តើនៅស្មោះ (តើនៅស្មោះ)?
Written by: OUK SINARETH
instagramSharePathic_arrow_out