I successi di Ros Sereysothea
Crediti
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
Ma Laophy
Lyrics
Sinn Sisamouth
Composer
PRODUCTION & ENGINEERING
CVMA INC
Producer
Testi
ទំនួញទ្រខ្មែរ ញ័រខ្សែទាំងបី
ទឹកខ្មៅកវី លាយទឹកភ្នែកស្រីអភ័ព្វ
ឱះឱ!ស្នេហាចិន្ដាសំណព្វ
ជាទ្រព្យឆ្លាក់ជាប់ ជីវិត
កាលគេងកើយភ្លៅ រស់នៅជិតគ្នា
ជើងពានផ្កាស្លា អង្វរហត្ថាគ្រារិត
រស្មីភ្លើងទៀនព្រមានដួងចិត្ដ
ឱ្យគិតអាណិតស្នេហា
នៅឈឺស្នាមក្ដិច ជាប់ជាំ
ឆ្លុះមើលស្នាមខាំអឺ ក្រឡៅបោះត្រា
ផុតក្ដីសង្ឃឹមចិញ្ចឹមកូនខ្លៅ
ថើបហើយបែរប្រហារ
ច្រានក្បូនវាសនាឱ្យក្ស័យ
សូរិយាបាំងភ្នំទោចយំឆ្លងជ្រោះ
ទ្រខ្មែរស្រណោះធម្មជាតិក្រៀមក្រោះរាល់ថ្ងៃ
គាស់ថ្មបាំងស្នេហ៍នៅតែអាល័យ
ស្រមៃប្រុសថ្លៃកៀកអឺកើយ
នៅឈឺស្នាមក្ដិចជាប់ជាំ
ឆ្លុះមើលស្នាមខាំក្រឡៅបោះត្រា
ផុតក្ដីសង្ឃឹមចិញ្ចឹមកូនខ្លៅ
ថើបហើយបែរប្រហារ
ច្រានក្បូនវាសនាឱ្យក្ស័យ
សូរិយាបាំងភ្នំទោចយំឆ្លងជ្រោះ
ទ្រខ្មែរស្រណោះធម្មជាតិក្រៀមក្រោះរាល់ថ្ងៃ
គាស់ថ្មបាំងស្នេហ៍នៅតែអាល័យ
ស្រមៃប្រុសថ្លៃកៀកអឺកើយ
Written by: Ma Laophy, Sinn Sisamouth