I successi di Sinn Sisamouth
Crediti
PERFORMING ARTISTS
Sinn Sisamouth
Performer
Pen Ran
Performer
COMPOSITION & LYRICS
Sar Heng
Lyrics
Sar Sileth
Composer
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Testi
ឱ! ដួងបុប្ផា គន្ធាសព្វសាយ
តែរីកនៅឆ្ងាយ ឆ្ងាយពីហត្ថា
ឱ្យរៀមរងា ព្រោះក្ដីប្រាថ្នា
ចង់បានផ្កា មករួមរក្សមេត្រី
ប្រុសអឺយ! ប្រុសល្ងង់ មិនចេះយល់ចិត្ត
បើគេអាណិត មុខតែបេតី
ម្ដេចធ្វើមិនដឹង នាំទុក្ខរីងរៃ?
ជឿចុះថ្លៃ ថាខ្ញុំព្រមស្នេហា
ឱ! ក្ដីសង្ឃឹម ញញឹម
នឹងបានប្រាណ មកកៀកកើយ
ព្រលឹងអូនអើយ!
នេះហើយ ភ័ព្វព្រេងយើងពីបុព្វេ
គូស្នេហ៍ គូស្និទ្ធ គូចិត្តមេត្រី
ចិន្ដាមានន័យ ន័យពិតជាស្នេហ៍
សូមបងកុំព្រួយ ថាចិត្តអូនប្រែ
យើងរួមស្នេហ៍ លុះគ្រាអវសានអឺយ!
ឱ! ក្ដីសង្ឃឹម ញញឹម
នឹងបានប្រាណ មកកៀកកើយ
ព្រលឹងអូនអើយ!
នេះហើយ ភ័ព្វព្រេងយើងពីបុព្វេ
គូស្នេហ៍ គូស្និទ្ធ គូចិត្តមេត្រី
ចិន្ដាមានន័យ ន័យពិតជាស្នេហ៍
សូមបងកុំព្រួយ ថាចិត្តអូនប្រែ
យើងរួមស្នេហ៍ លុះគ្រាអវសានអឺយ!
Writer(s): Tep Sokhom
Lyrics powered by www.musixmatch.com