I successi di Pen Ran
Crediti
COMPOSITION & LYRICS
Ma Lapi, Pov Sipho
Songwriter
Testi
កាលខ្ញុំនៅពីក្រមុំ ប្រុសៗមូលមក ជួបជុំសុំស្នេហ៍
កាលខ្ញុំនៅពីក្រមុំ ប្រុសៗមូលមក ជួបជុំសុំស្នេហ៍
ចិត្តខ្ញុំរីករាយម្ល៉េះទេៗ
ព្រោះប្រុសៗរញ៉េរញ៉ៃ បណ្តាក់គ្នាចូលចែចង់ខ្ញុំ
ព្រោះមានប្រុសៗរញ៉េរញ៉ៃ បណ្តាក់គ្នាចូលចែចង់ខ្ញុំ
កាលនោះរូបខ្ញុំល្អផ្តាច់ លើសក្រមុំគេផងនានា
កាលនោះរូបខ្ញុំល្អផ្តាច់ លើសក្រមុំគេផងនានា
មិត្តភក្តិរៀនជាមួយគ្នាៗ
ក៏សរសើរថាខ្ញុំនេះល្អ សមជាបវរកញ្ញាឯក
គេក៏សរសើរថាខ្ញុំនេះល្អ សមជាបវរកញ្ញាឯក
កំលោះស្តីខ្ញុំច្រើនណាស់ តែចាស់ៗគាត់មិនពេញចិត្ត
កំលោះស្តីខ្ញុំច្រើនណាស់ តែចាស់ៗគាត់មិនពេញចិត្ត
គាត់រើសមើលតែគំនិតៗ
បុណ្យស័ក្តិធំ គាត់លើកឱ្យភ្លាម
គ្មានលំអៀងសួរចិត្តខ្ញុំសោះ
បុណ្យស័ក្តិធំពិត គាត់លើកឱ្យភ្លាម
គ្មានលំអៀងសួរចិត្តខ្ញុំសោះ
ឥឡូវម៉ែអឺយ! មើលចុះ មើលប្តីខ្ញុំ ដែលម៉ែរើសឱ្យ
ឥឡូវម៉ែអឺយ! មើលចុះ មើលប្តីខ្ញុំ ដែលម៉ែរើសឱ្យ
គាត់មានប្រពន្ធបីហើយៗ
មិនគួរថ្លោះធ្លោយ លើកឱ្យប្តីគេ
ម៉ែអឺយ! ម៉ែ ម៉ែរើសខុសហើយ

Written by: Various Artists