Testi

បងដើរមាត់ព្រែក
ឱ! សង្សាររ៉ើយ
ឮខ្វែកវាយំអឺយ!
បងដើរមាត់ព្រែក
ឱ! សង្សាររ៉ើយ
ឮខ្វែកវាយំអឺ!
បងដើរបងដើរខ្នងភ្នំ
ឱ! ណាម៉ុមបងអើយ!
ឃើញឃ្មុំក្រេបផ្កាអឺ!
បងដើរបងដើរខ្នងភ្នំ
ឱ! ណាម៉ុមបងអើយ!
ឃើញឃ្មុំក្រេបផ្កា
ឱ! កក្តិកធ្លាក់ខ្យល់
ឱ! សង្សាររ៉ើយ
នឹកដល់ស្នេហាអឺយ!
ឱ! កក្តិកធ្លាក់ខ្យល់
ឱ! សង្សាររ៉ើយ
នឹកដល់ស្នេហាអឺ!
ដែលធ្លាប់ដែលធ្លាប់ចរចា
ឱ! ណាម៉ុមអូនអើយ!
ពីរនាក់និងបងអឺ!
ដែលធ្លាប់ដែលធ្លាប់ចរចា
ឱ! ណាម៉ុមអូនអើយ!
ពីរនាក់និងបង
បងជាម្ចាស់ទូក
ឱ! សង្សាររ៉ើយ
អូនជាអ្នកឆ្លងអឺយ!
បងជាម្ចាស់ទូក
ឱ! សង្សាររ៉ើយ
អូនជាអ្នកឆ្លងអឺ!
អូនឱ្យអូនឱ្យរៀមចម្លង
ឱ! ណាម៉ុមបងអើយ!
កាត់បឹងសារ៉ាយអឺ!
អូនឱ្យអូនឱ្យរៀមចម្លង
ឱ! ណាម៉ុមបងអើយ!
កាត់បឹងសារ៉ាយ
ទូកបងតូចពិត
ឱ! សង្សាររ៉ើយ
តែចែវបានឆ្ងាយអឺយ!
ទូកបងតូចពិត
ឱ! សង្សាររ៉ើយ
តែចែវបានឆ្ងាយអឺ!
ចែវជូនជូនអូនដល់ម្តាយ
ឱ! សង្សារអូនរ៉ើយ!
ទើបបងវិលវិញអឺ!
ចែវជូនជូនអូនដល់ម្តាយ
ឱ! សង្សារអូនអើយ!
ទើបបងវិលវិញ
Written by: Ma Laophy, Mok Sivutha, Nhem Phoun, Ouch Thon, Samneang Rithy, Sinn Sisamouth, Sive Son, Voy Ho
instagramSharePathic_arrow_out