I successi di Sinn Sisamouth
Crediti
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Lyrics
Mok Chhourn
Composer
PRODUCTION & ENGINEERING
Sinn Sisamouth
Producer
Testi
គ្រាន់តែបានយល់ ស្គាល់ភក្រ្ដា
ចិត្តលួចប្រាថ្នា លើស្រី
គេងក៏មិនលក់ នឹកនឹកស្រមៃ
ឃើញតែភក្រ្តស្រី ជាប់នឹងនេត្រា
បងសូមផ្ញើនឹងចរណៃ
ពាក្យមួយយ៉ាងខ្លី គឺជាសេចក្ដីស្នេហា
សូមអូនមេត្តា
មេត្តាដល់ចិត្តរៀមផង
ដែលបំណង ប៉ងស្នេហ៍តែវរលក្ខណ៍
តើអូនព្រមស្ម័គ្រ ទេពីសី?
ភក្រ្តាស្រទន់ មានមន្តស្នេហ៍
ល្អផុតគេក្នុង លោកីយ៍
បើសិនអូនព្រម រួមពិសម័យ
ចរណៃកែវកុំ ព្រួយចិន្តា
បងសូមច្រៀង ចម្រៀងស្នេហ៍
ច្រៀងថ្នមបំពេព្រលឹង ដែលរៀមស្នេហា
បើស្ដាប់កាលណា
សូមចិន្តាចេះប្រណី
សូមចិត្តថ្លៃ ចេះខន្តីសន្តោស
ដល់ស្នេហ៍របស់បងផង
ភក្រ្តាស្រទន់ មានមន្តស្នេហ៍
ល្អផុតគេក្នុង លោកីយ៍
បើសិនអូនព្រម រួមពិសម័យ
ចរណៃកែវកុំ ព្រួយចិន្តា
បងសូមច្រៀង ចម្រៀងស្នេហ៍
ច្រៀងថ្នមបំពេព្រលឹង ដែលរៀមស្នេហា
បើស្ដាប់កាលណា
សូមចិន្តាចេះប្រណី
សូមចិត្តថ្លៃ ចេះខន្តីសន្តោស
ដល់ស្នេហ៍របស់បងផង
Written by: Musique Etrangere, Sinn Sisamouth