I successi di Sinn Sisamouth
Crediti
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Nhem Phon
Lyrics
Musiqe Etrangere
Composer
PRODUCTION & ENGINEERING
Sinn Sisamouth
Producer
The Cambodian Vintage Music Archive Inc
Producer
Testi
រាត្រី នេះសែនសប្បាយ
អូនមើលហ្វូងផ្កាយរះរាយពេញមេឃា
ឲស្រណោះ ស្រណោះដល់អនុស្សា
យើងបានរួមស្នេហាដូចផ្ការីកថ្មី
រស្មីនៃក្តីសង្ឃឹម
ដូចភ្លៀងរលឹមរោយលើផែនដី
មើលរលក បោកប្រដេញពេញជលស័យ
ស្តាប់ស័ព្ទសត្វបក្សី ស្ដីពីសង្ឃឹម
បើក្តីសង្ឃឹមប្រែជាអភ័ព្វ
ដូចថ្ងៃស្ងៀមស្ងប់
គ្មានស័ព្ទសំនៀងសារសង ឆ្លើយឆ្លងនៃធម្មជាតិ
បើមេឃនៅតែមិនស្រទំ
ដូចឃ្មុំគ្មានញាតិ បុព្វជាតិគ្មានគន្ធា
ដូចផ្កាក្រៀមស្រពោន
សង្ឃឹមបងនៅតែមាន
បើសិនកល្យាណអូននៅតែញញឹម
បើបុប្ផា បុប្ផានៅស្រស់ប៉ប្រិម
ទោះមេឃខ្ពស់សន្លឹម ចិត្តនៅតែប្រាថ្នា
បើក្តីសង្ឃឹមប្រែជាអភ័ព្វ
ដូចថ្ងៃស្ងៀមស្ងប់
គ្មានស័ព្ទសំនៀងសារសង ឆ្លើយឆ្លងនៃធម្មជាតិ
បើមេឃនៅតែមិនស្រទំ
ដូចឃ្មុំគ្មានញាតិ បុព្វជាតិគ្មានគន្ធា
ដូចផ្កាក្រៀមស្រពោន
ស្នេហាដូចទឹកហូរខ្ចាយ
រស់ដូចហ្វុងផ្កាយ សប្បាយនឹងមេឃា
ដួងព្រះចន្រ្ទ ចាំងច្បាស់ឆ្លុះលើនភា
ដែលសត្វលោកប្រាថ្នា ស្នេហាធម្មជាតិ
ណា!ណា!ណា!ណា!ណា!ៗៗៗៗ
ណា!ណា!ណា!ណា!ណា!ៗៗៗៗ
ណា!ណា!ណា!ណា!ណា!ៗៗៗៗ
Written by: Musiqe Etrangere, Nhem Phon