Video musicale
Video musicale
Crediti
PERFORMING ARTISTS
NUTH
Performer
COMPOSITION & LYRICS
Manuth Mong
Songwriter
Testi
ខ្ញុំល្ងង់ណាស់មែនទេ?
ដែលគិតថាគេមានថ្ងៃនឹងមើលមកខ្ញុំ
ដឹងខ្លួនគួរដើរចេញ
ព្រោះបើគេស្រលាញ់
គេស្រលាញ់យូរហើយ
សប្បាយណាស់មែនទេ?
លេងសើចនឹងបេះដូងមនុស្សដែលស្រលាញ់មាសមេ
ម្ដងខ្វល់ម្ដងអើពើ
គេបោកខ្ញុំនៅស្ទើរ
ឬខ្ញុំភ្លើមិនគ្រប់គ្រាន់
ពេលមានអ្នកថ្មីចិត្តគេប្រែក្រលាស់
សរសើរកន្លងមកគេសម្ដែងបានល្អណាស់
ធ្វើដូចខ្ញុំមិនដល់
ដូចខ្ញុំគួរឲ្យខ្មាស់
អានុស្សាចាស់ៗ
ពេលនេះវាបានត្រឹមតែបញ្ឈឺខ្ញុំទេ
ស្នេហ៍ខ្ញុំស្មោះសមិនដល់ស្បែកគេ
ឬមុខខ្ញុំយ៉ាប់មិនត្រូវចិត្តមាសមេ
ទោះកើតមកបែបនេះ
ក៏ខ្ញុំមានបេះដូងចេះឈឺផ្សា
មានរូបរាងដែរតែគ្មានតម្លៃដូចគេ
ដូចខ្ញុំត្រឹមជាកំហុសព្រះច្នៃខុសទេ
ខ្ញុំកើតមកខុសអ្វី?
ទើបចិត្តភក្ដីខ្ញុំ ហាក់គ្មានតម្លៃ
ចំពោះជីវា
ក្ដីស្រលាញ់គ្មានលក្ខខណ្ឌ
មានសម្រាប់មនុស្សដូចខ្ញុំទេ?
ឬក៏ខ្ញុំសុំច្រើនពេក
ត្រឹមចង់មានមនុស្សយល់ចិត្តដូចគេ?
ដល់ពេលគ្រាលំបាក
ខ្ញុំមិនដឹងខ្ញុំអាច
លួងលោមខ្លួនឯងដល់ពេលណាទេ
តើល្អប៉ុណ្ណាទៀត ទើបខ្ញុំល្អក្នុងភ្នែកគេ?
Written by: Manuth Mong