In primo piano

Crediti

PERFORMING ARTISTS
សុខ ស្រីនាង
Performer
COMPOSITION & LYRICS
សុខ ស្រីនាង
Songwriter

Testi

អង្គុយម្នាក់ឯង ចម្បែងរែងគិតអាល័យ
នឹកអើយនឹកថ្លៃ ហឬទ័យអូនរែងសៅហ្មង
រាត្រីចាំពន្លឺ ដូចចិត្តអូនចាំបង
បាត់សូន្យៗ នួនល្អងឱ្យអូនឯកា
អង្រឹងធ្លាប់គេង កន្លែងធ្លាប់មកប្រចាំ
ប្រែជាក្រៀមក្រំ ទុក្ខធំព្រោះបាត់ជីវ៉ា
ពួកខ្នើយសួររកបង នួនល្អងនៅទីណា
ចិត្តស្នេហ៍ឯកា ឈឺផ្សាអូននៅកំព្រា
បងនៅទីណាបង បងនៅទីណាបង
ដឹងទេស្នេហ៍ស្នង ចិត្តអូនៗ ស្រពោនសូន្យរងា
បេះដូងខ្វះចរណៃ រាត្រីខ្វះចន្ទ្រា
ទ្រូងអូនវេទនា កំព្រាៗ ព្រោះបាត់ម្ចាស់ស្ងួន
ចិត្តស្នេហ៍រង់ចាំ រយឆ្នាំចាំបងមេត្តា
វិលមកជីវ៉ា ឱរាអូនរែងស្រពោន
មេឃអើយជួយនាំពៅ មកឥលូវជួបអូន
ទឹកអើយច្រានក្បូន ជួយនាំស្ងួនមកជួបស្រី
បងនៅទីណាបង បងនៅទីណាបង
ដឹងទេស្នេហ៍ស្នង ចិត្តអូនៗ ស្រពោនសូន្យរងា
បេះដូងខ្វះចរណៃ រាត្រីខ្វះចន្ទ្រា
ទ្រូងអូនវេទនា កំព្រាៗ ព្រោះបាត់ម្ចាស់ស្ងួន
ចិត្តស្នេហ៍រង់ចាំ រយឆ្នាំចាំបងមេត្តា
វិលមកជីវ៉ា ឱរាអូនរែងស្រពោន
មេឃអើយជួយនាំពៅ មកឥលូវជួបអូន
ទឹកអើយច្រានក្បូន ជួយនាំស្ងួនមកជួបស្រី
Written by: សុខ ស្រីនាង
instagramSharePathic_arrow_out