Testi

I.ឆ្ងល់អើយឆ្ងល់តែអុីចុងភូមិ ឱ្យតែជួបខ្ញុំគាត់ចេះតែសួរអង្កាលយកប្តី មុខចាស់ដែរហើយ នែ!ម្នាងហើយនៅយូរធ្វើអី មិនព្រមយកប្ដីចុះបើយកប្ដីខ្ញុំក្មេងវិញមែន?
II.ឆ្ងល់អើយឆ្ងល់តែអុីចុងភូមិ ឱ្យតែជួបខ្ញុំគាត់ចេះតែសួរប្រាក់ខែប៉ុន្មាន បានតិចឬច្រើនចិញ្ចឹមខ្លួនឯងរស់បានមិនបាន ប្រាក់ខែប៉ុន្មានបើរស់មិនបានអុីចិញ្ចឹមខ្ញុំមែន?
III.ឆ្ងល់អើយឆ្ងល់តែអុីចុងភូមិ មើលលើមើលក្រោមរួចក៏ប៉េកប៉ូចធ្វើដូចមែនទែន អឿនោះក៏អឿធ្វើដូចកូនគាត់ជិះ McLaren ខ្ញុំនិយាយមែនអុីឆ្ងល់ច្រើនពេកខ្ញុំដូចចង់បែក
IV.សុំស្ញប់ស្ញែងនឹងអុីឯងណាស់ មិនដឹងថាគិតអីខ្លះ ទើបចេញសំណួរប្លែកៗ សួរហើយជជីកខ្ញុំនេះពិបាកប្រកែក អុីអើយកុំសួរច្រើនពេក ផ្អាកសួរខ្លះទៅខ្ញុំឆ្លើយមិនចេញទេ
Written by: ខាន់ ចូវយី, សេង សុវណ្ណី
instagramSharePathic_arrow_out