Pen Ranのトップソング
クレジット
PERFORMING ARTISTS
Pen Ran
Performer
COMPOSITION & LYRICS
បរទេស ទេព សុខុម
Songwriter
歌詞
អ្ហា!... ខ្ញុំជាស្រី ប្រៀបបានដូចជាបុប្ផា
រីកកាលណា ដូចច័ន្ទរះពេញវង់
តែមិនចង់ឱ្យប្រុសណាឃើញ លម្អងខ្ញុំឡើយ
គ្មានទុក្ខព្រួយទ្រូងល្ហែល្ហើយ ស្រាប់ប្រទះនេត្រា
គេ... ថាស្រី ប្រៀបបានដូចជាបុប្ផា
ទៅទីណាសែនឆ្ងាយក៏តាមប្រាថ្នា
ប្រុសក៏ដូចជាឃ្មុំ ខំហើរត្រាច់ត្រង់ ស្រង់ជាតិស្នេហា
បានថ្នាក់ថ្នមឆ្អែតក្នុងឱរា ក៏ហើរលាចេញទៅ
បើសិនខ្ញុំគ្មានមន្ត គង់តែព្រហ្មចារីនោះ
រលាយទៅសោះសូន្យ គ្មានថ្ងៃណាត្រឡប់មកវិញ
ស្រីតោងគួរមើលឱ្យអស់តួ ហើយមើលចិត្ត
ប្រុសណាអាចពឹងពាក់បាន ហើយសេ្នហ៍ភក្តី ឱ្យស្រីរំពឹង
ខ្ញុំប្រាថ្នា ប្រុសណាស័ក្តសមមិនឆ្គង
ល្អហ្មត់ហ្មង ចិត្តប្រពៃជាតំណាង
អាក្រក់ក្តី អូនមិនថាអី សូមចិត្តតែស្មោះត្រង់
ទោះបាយ កកឬបាយក្តាំង ក៏អូនប្រឹងផ្គាប់ចិត្ត
ខ្ញុំប្រាថ្នា ប្រុសណាស័ក្តសមមិនឆ្គង
ល្អហ្មត់ហ្មង ចិត្តប្រពៃជាតំណាង
អាក្រក់ក្តី អូនមិនថាអី សូមចិត្តតែស្មោះត្រង់
ទោះបាយកក ឬបាយក្តាំង ក៏អូនប្រឹងផ្គាប់ចិត្ត
Written by: បរទេស ទេព សុខុម