クレジット

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
វ៉ោយហូរ សុីនសុីសាមុត
Songwriter

歌詞

ស្រស់នេះស្រស់! ឱ្យកំលោះរោមគយគន់
ភក្ត្រស្រទន់ កាយល្វតល្វន់គួរបេតី
ឃើញកាលណា កួចប្រាថ្នាតែលើស្រី
តើចិត្តថ្លៃ នាងប្រណីបងវិញទេ
ស្រស់នេះស្រស់ បងភ្លេចអស់ហើយណាស្រី
រឿងអ្វីអ្វី ក្នុងលោកិយក៏ភ្លេចដែរ
ភាំងស្មារតី រកតែស្ដីមិនរួចទេ
តើបុព្វេ អូនបានគេឬបានបង
ជាតិនេះ! បើបានស្រី
មកថ្នមបី សុខចិត្តក្ស័យហើយនួនល្អង
បើអូន! ព្រាត់ឆ្ងាយបំណង
ឈប់ចងក្រង លែងផ្សងក្នុងរឿងស្នេហា
ស្រស់នេះស្រស់! ពុំមានទាស់នឹងកែវភ្នែក
គន់ដែលស្អែក ក៏គ្មានបែកចិត្តទៅណា
បើអូនល្អ កម្រដូចក្នុងលោកា
តើវាសនា ទេវតាចារឱ្យខ្ញុំទេ
ស្រស់នេះស្រស់! ឱ្យកំលោះរោមគយគន់
ភក្ត្រស្រទន់ កាយល្វតល្វន់គួរបេតី
ឃើញកាលណា កួចប្រាថ្នាតែលើស្រី
តើចិត្តថ្លៃ នាងប្រណីបងវិញទេ
ស្រស់នេះស្រស់! បងភ្លេចអស់ហើយណាស្រី
រឿងអ្វីអ្វី ក្នុងលោកិយក៏ភ្លេចដែរ
ភាំងស្មារតី រកតែស្ដីមិនរួចទេ
តើបុព្វេ អូនបានគេឬបានបង
ជាតិនេះ! បើបានស្រី
មកថ្នមបី សុខចិត្តក្ស័យហើយនួនល្អង
បើអូន! ព្រាត់ឆ្ងាយបំណង
ឈប់ចងក្រង លែងផ្សងក្នុងរឿងស្នេហា
ស្រស់នេះស្រស់! ពុំមានទាស់នឹងកែវភ្នែក
គន់ដែលស្អែក ក៏គ្មានបែកចិត្តទៅណា
បើអូនល្អ កម្រដូចក្នុងលោកា
តើវាសនា ទេវតាចារឱ្យខ្ញុំទេ
Written by: វ៉ោយហូរ សុីនសុីសាមុត
instagramSharePathic_arrow_out