クレジット

歌詞

អ្ហូ!... អ្ហូ!... អ្ហូ!... អ្ហូ!
អ្ហូ!... អ្ហូ!... អ្ហូ!... អ្ហូ!... អ្ហូ!
រលករលេញ ពេញជលធារ
ប្រដេញគ្នា តាមខ្យល់ជំនោរ
រលកប្រដេញ ខ្យល់ស្រែកថ្ងូរ
សត្វរៃទាំងគូ អន្ទងហៅគ្នា
ដួងខែត្រចះ ភ្លឺដូចថ្ងៃ
ចាំងរស្មី មកលើគង្គា
ភ្លឺផ្លេកព្រិច ព្រិច ក្នុងសន្ធិយា
រលាយចូលគ្នា រលេញលើថ្ម
បងអឺយ! ចាំទេ ធ្លាប់កាលគ្រា
ជួបគ្នាស្ម័គ្រស្មោះសរ
ផ្អែមល្ហែមស្មោះមេត្រី ថ្លៃបវរ
យើងចារលើថ្ម ជាសាក្សី
រលកប្រដេញ ដូចរូបបង
ថ្លែងសាសង ជក់ចិត្តអូនស្រី
ដួងខែចែងចាំង លើជលស័យ
ចិត្តស្នេហ៍អូនស្រី រះដូចដួងខែ
បងអឺយ! ចាំទេ ធ្លាប់កាលគ្រា
ជួបគ្នាស្ម័គ្រស្មោះសរ
ផ្អែមល្ហែមស្មោះមេត្រី ថ្លៃបវរ
យើងចារលើថ្ម ជាសាក្សី
រលកប្រដេញ ដូចរូបបង
ថ្លែងសាសង ជក់ចិត្តអូនស្រី
ដួងខែចែងចាំង លើជលស័យ
ចិត្តស្នេហ៍អូនស្រី
រះដូចដួងខែ
អ្ហូ!... អ្ហូ!... អ្ហូ!... អ្ហូ!
អ្ហូ!... អ្ហូ!... អ្ហូ!... អ្ហូ!... អ្ហូ!
Written by: Mer Bun
instagramSharePathic_arrow_out

Loading...