Sinn Sisamouthのトップソング
クレジット
歌詞
កន្សែសប៉ាក់អូនចាក់ផ្ទាល់ដៃ
រយព្រួយរយភ័យ កាលស្រីឱ្យបង
កន្សែងប៉ាក់ផ្កាចារចិត្តគូគ្រង
លាក់ភ្នែកអ្នកផង ខ្លាចគេស្គាល់ស្រី
ឥឡូវឃ្លាតប្រាណបានតែកន្សែង
លើកឡើងប្រលែង កន្សែងមិនស្ដី
បើនឹងហែកចោលនៅស្ដាយក្លិនស្រី
ក្លិនថ្មោងក្លិនថ្មី ដូចក្លិនផ្កាស្លា
វាចាកន្សែងថ្លែងរឿងក្រៀមក្រោះ
រឿងស្ម័គ្រររឿងស្មោះ ស្នាមអានុស្សា
លើកកន្សែងជូតទឹកភ្នែកទុក្ខា
ពេលអានអក្ខរា ចិត្តសែនអំពល់
ឆ្ងាយអើយសែនឆ្ងាយ ឆ្ងាយលែងយល់ហើយ
ទន្លាប់ទុំអើយ ម្ដេចជ្រុះឆ្ងាយគល់
ចន្ទ្រាឆ្ងាយដី បងឆ្ងាយនិមល
ម៉ឺនសែនអំពល់ ជាមួយកន្សែង
វាចាកន្សែងថ្លែងរឿងក្រៀមក្រោះ
រឿងស្ម័គ្រររឿងស្មោះ ស្នាមអានុស្សា
លើកកន្សែងជូតទឹកភ្នែកទុក្ខា
ពេលអានអក្ខរា ចិត្តសែនអំពល់
ឆ្ងាយអើយសែនឆ្ងាយឆ្ងាយលែងយល់ហើយ
ទន្លាប់ទុំអើយ ម្ដេចជ្រុះឆ្ងាយគល់
ចន្ទ្រាឆ្ងាយដី បងឆ្ងាយនិមល
ម៉ឺនសែនអំពល់ ជាមួយកន្សែង
Written by: Sinn Sisamouth