Ros Serey Sotheaのトップソング
クレジット
PERFORMING ARTISTS
Ros Serey Sothea
Performer
COMPOSITION & LYRICS
Sisamouth Sinn
Songwriter
Voy Ho
Lyrics
歌詞
ស័ក្ដិស៊ីថន
ស័ក្ដិស៊ុនណារី
កូនម្ដាយ
តើកូនអ្នកនៅទីណា
ត្របាក់អញទៅ តើនៅធ្វើអ្វី
អញជា អាហារទីបី
នេះឯងចង្រៃ ក្នុងថ្ងៃនេះហើយ ហឺៗៗៗ
ស៊ីឱ្យផុតពូជទៅ ខ្លាចង្រៃអើយ
រស់នៅវង្វេងអស់ហើយ
ម្ដេចឡើយខ្លាឯង មិនខាំភ្លាមទៅ
ម្ដាយខំរកទឹក យកមកឱ្យកូន
ឥឡូវអនិច្ចារស្ងាត់សូន្យ
បាត់រូបរាងកូន ឃើញតែឈាមឆ្អឹង អឺអឺអើយ
អស់រលីងទៅហើយ ក្នុងមួយជាតិហ្នឹង
កូនក្ស័យ កូនសល់ព្រលឹង
តើដឹងអ្នកម្ដាយ ស្រែករកកូនទេ
កូនម្ដាយ កូនម្ដាយយកម្ដាយទៅផង
ព្រះធរណីស្រូបខ្ញុំភ្លាមទៅ
មេឃមីខ្មៅ ធ្លាក់មក
ព្រះពាយបក់បោក គួចយកខ្ញុំទៅ
ឱឫទ្ធិស័ក្ដិ! ឫទ្ធិស័ក្ដិអើយ
ព្រាត់គ្នាហើយណាប្ដី
មិនថ្វីប្ដីអើយ អូនមិនខឹងបងទេ
គឺកម្មណាបង
ទេ! ទេ! ទេ! ទេ!
ផែនដី ឈប់វិលភ្លាមទៅ
រស់នៅធ្វើអ្វី គ្មានសង្ឃឹមសោះ
ក្អែកត្មាតចាំស៊ី គម្រង់ខ្ញុំចុះ
ដើមឈើទាំងអស់ សង្កត់ខ្ញុំទៅ
Written by: វ៉ោយ ហូរ