クレジット

PERFORMING ARTISTS
Ros Serey Sothea
Ros Serey Sothea
Performer
COMPOSITION & LYRICS
Voy Ho
Voy Ho
Songwriter

歌詞

ឱ! កន្សែងក្រហម
ឱ!... កន្សែងក្រហម... អឺយ
ឃើញតែ... កន្សែង
ដែលអូនជូនបង
ធម្មជាតិទាំងពួង សោកយំស្ដាយបង
ដែលក្ស័យសង្ខារ
កន្សែងក្រហម ស្នាមអនុស្សា
ជាប់ឈាម សច្ចា
ផ្តិតទឹកនេត្រា នៃខ្ញុំទៀតទៅ
កន្សែង... សូត្រកេរ្តិ៍
តំណែល ឳពុក
មិនហ៊ានជូតមុខ ស៊ូទុកជូនបង
បញ្ចាំចិត្តស្នេហ៍
អណ្តាតបឺតពិស អូនមិនភ្លេចទេ
កម្មអ្វីប្រួលប្រែ កំពុងតែស្នេហ៍
ស្រាប់តែ ព្រាត់គ្នា
ស្បថហើយថាអូន មិនក្បត់បងទេ
ស្នេហ៍មិន ក្បត់ស្នេហ៍
រស់មិនកើតទេ រស់តែម្នាក់ឯង
ស៊ូស្លាប់ ស្រវាឱបជាប់ កន្សែង
ឱ! កន្សែងក្រហម
ថ្នមទុកតាមបង ជាតិក្រោយទៀត
ព្រះពាយ... ពពក
មើលមកខ្ញុំផង
ខ្ញុំសូមបួងសួង កុំសើចផ្តោះផ្តង
ថាខ្ញុំអាងស្លាប់
តើរស់ធ្វើអ្វី? ក្នុងន័យអភ័ព្វ
មានតែលាស្លាប់ ទៅតាមគូគាប់
ប្រសើរ ជាជាង
Written by: Voy Ho
instagramSharePathic_arrow_out

Loading...