Pen Ranのトップソング
クレジット
PERFORMING ARTISTS
Pen Ran
Performer
COMPOSITION & LYRICS
Kim Sam Ell
Songwriter
PRODUCTION & ENGINEERING
Sisamuth
Engineer
歌詞
គួរឱ្យចម្លែកដែរ
ប្រុសអីខុសគេ មិនស្គាល់ស្នេហា
គួរឱ្យចម្លែកដែរ
ប្រុសអីខុសគេ មិនស្គាល់ស្នេហា
ឃើញស្រីភ័យ ដូចឃើញខ្លា
ចំជាអស្ចារ្យ គ្មានប្រុសណាដូចទេ
ល្ងង់អើយ សែនល្ងង់
ធ្លាប់រស់នៅក្នុង ដីក្រុងនឹងគេដែរ
ល្ងង់អើយ សែនល្ងង់
ធ្លាប់រស់នៅក្នុង ដីក្រុងនឹងគេដែរ
ស្រីៗចោមរោម សុំស្នេហ៍
មិនហ៊ានមើលទេ ទឹកមុខប្រែជាភ័យ
គួរឱ្យអស្ចារ្យណាស់
មិនដែលប្រទះ ប៉ះប្រុសខ្លាចស្រី
គួរឱ្យអស្ចារ្យណាស់
មិនដែលប្រទះ ប៉ះប្រុសខ្លាចស្រី
អ៊ីចឹងបួសទៅឬអី
ល្ងង់ហួសសម័យ ប្រុសអីកំសាកម៉្លេះ
ឈើផ្លែក្បែរមាត់
មិនព្រួយមិនហត់ នឹងរត់រកបេះ
ឈើផ្លែក្បែរមាត់
មិនព្រួយមិនហត់ នឹងរត់រកបេះ
ផ្លែទុំឡើង ក្រហមឆេះ
តែដាច់របេះ មុខជាបានគេហើយ
គួរឱ្យអស្ចារ្យណាស់
មិនដែលប្រទះ ប៉ះប្រុសខ្លាចស្រី
គួរឱ្យអស្ចារ្យណាស់
មិនដែលប្រទះ ប៉ះប្រុសខ្លាចស្រី
អ៊ីចឹងបួសទៅឬអី
ល្ងង់ហួសសម័យ ប្រុសអីកំសាកម៉្លេះ
ឈើផ្លែក្បែរមាត់
មិនព្រួយមិនហត់ នឹងរត់រកបេះ
ឈើផ្លែក្បែរមាត់
មិនព្រួយមិនហត់ នឹងរត់រកបេះ
ផ្លែទុំឡើងក្រហមឆេះ
តែដាច់របេះ មុខជាបានគេហើយ
តែដាច់របេះ មុខជាបានគេហើយ
Written by: Kim Sam Ell