Ros Sereysotheaのトップソング
クレジット
歌詞
បំភ្លេចមិនបាន ទេបង
បំភ្លេចមិនបាន ក្ដីស្នេហា
បំភ្លេចមិនបានឈ្មោះសង្សារ
បំភ្លេចមិនបាន ប្រាណវាសនា
ពាក្យបងសន្យាស្មោះនឹងស្រី
ភក្ដីឥតប្រែ
បំភ្លេចមិនបាន ទេបង
រូបអូននិងបង ក្រោមដួងខែ
យើងដើរកាត់ភ្លៀងតាមភ្លឺស្រែ
ប្ដូរចិត្តប្ដូរស្នេហ៍ ស្មោះនឹងគ្នា
នឹកគ្រប់វេលានឹកប្រុសថ្លៃ
យប់ថ្ងៃឥតស្រាន្ត
បំភ្លេច មិនបានទេ
កំពូលស្នេហ៍ណាប្រុសកល្យាណ
បំភ្លេចក៏ភ្លេចមិនបាន
ឃើញតែប្រាណជាប់នឹង នេត្រា
អនុស្សារីយ៍ រាប់រយរាប់កោដិ
បានសច្ចានឹងស្រី
ពាក្យសម្បថ ច្រើនសម្តី
ដែលប្រុសថ្លៃបានស្បថឱ្យអូន
ថារៀមស្មោះ
លុះថ្ងៃសូន្យ ឥតប្រែចិត្ត
បំភ្លេចមិនបាន ទេបង
បំភ្លេចមិនបាន ទាល់តែសោះ
សូមតែចិត្តប្រុសបងអាណិត
បេះដូងក្រពុំ ក៏ត្រូវរួញស្វិត
រូបកាយនិងចិត្ត លួចគិត
គ្រប់គ្រា
Written by: បទ បរទេស