クレジット

PERFORMING ARTISTS
Sisamouth Sinn
Sisamouth Sinn
Performer
COMPOSITION & LYRICS
Sinn Sisamouth
Sinn Sisamouth
Songwriter

歌詞

សែនស្រឡាញ់ ស្រឡាញ់ពេញចិត្ត
ចង់រួមរិតជាគូវាសនា
តាំងពីរៀមបងបានយល់ភក្រ្តា
ចិន្តាប្រាប់ថាស្នេហ៍ស្នង
សែនស្រឡាញ់ ស្រឡាញ់គ្មានទាស់
ស្រឡាញ់ស្មោះ ចិត្តប្រុសគ្មានហ្មង
បើសិនស្រីប្រណីដល់រូប បង
នួនល្អងសូមស្រីវាចា
ឲ្យរៀមធ្វើម្តេច ឲ្យរៀមធ្វើម្តេច
ចំពោះកិច្ចស្នេហា
តើអោយរៀមចាំ រៀមចាំ ឬយ៉ាងណា?
សូមមេត្តាឆ្លងឆ្លើយ
សែនស្រឡាញ់ ស្រឡាញ់អ្វីម្លេះ
ស្ទើរតែប្រេះឪរ៉ារៀមហើយ
បើសិនបានប្រាណអូនមកកៀកកើយ
ម្លេះសើយរៀមស្បើយទុក្ខា
ឲ្យរៀមធ្វើដូម្តេច ឲ្យរៀមធ្វើម្តេច
ចំពោះកិច្ចស្នេហា
តើអោយរៀមចាំ រៀមចាំឬយ៉ាងណា?
សូមមេត្តាឆ្លងឆ្លើយ
សែនស្រឡាញ់ ស្រឡាញអ្វីម្លេះ
ស្ទើរតែប្រេះឪរ៉ារៀមហើយ
បើសិនបានប្រាណអូនមកកៀកកើយ
ម្លេះសើយរៀមស្បើយទុក្ខា
បើសិនបានប្រាណអូនមកកៀកកើយ
ម្លេះសើយរៀមស្បើយទុក្ខា
សែនស្រឡាញ់ៗពេញចិត្ត៕
Written by: Sisamouth Sinn
instagramSharePathic_arrow_out