クレジット

歌詞

ស្ទឹងកែវ ហូរទៅឆ្ងាយណាស់ហើយ
កែវបងអឺយ ភ្លេចរៀមហើយឬស្នេហា
ហត្ថដែលធ្លាប់ថ្នាក់ថ្នមកាយា
វេលា និន្ទ្រាកណ្ដាលព្រៃ
ស្ទឹងកែវ ធ្លាប់តែច្រៀងបំពេ
ក្រោមដួងខែ ឱ្យគូស្នេហ៍ឃ្លាតទុក្ខភ័យ
ថ្ងៃនេះ ស្ទឹងហូរគ្មានប្រណី
ចោលព្រៃ ដែលស្រីធ្លាប់រស់នៅ
ស្ដាយតែសម្រស់វង្សភក្ត្រា
ស្ដាយផ្នួង កេសាធ្លាប់កើយភ្លៅ
ស្នាមខាំ ក្ដិចខ្ញាំនៅក្រឡៅ
កោតតែចិត្តស្រីពៅ
ហូរទៅគ្មាននឹកនា
ស្ទឹងកែវ កែវកុំហូរធ្វើអ្វី
គួរប្រណីដល់បក្សីដែលកំព្រា
ធ្លាប់បានជួបភក្ត្រកែវពុំងារ
គ្រប់គ្រាដែលគ្នាមកកំសាន្ត
ស្ដាយតែសម្រស់វង្សភក្ត្រា
ស្ដាយផ្នួង កេសាធ្លាប់កើយភ្លៅ
ស្នាមខាំ ក្ដិចខ្ញាំនៅក្រឡៅ
កោតតែចិត្តស្រីពៅ
ហូរទៅគ្មាននឹកនា
ស្ទឹងកែវ កែវកុំហូរធ្វើអ្វី
គួរប្រណីដល់បក្សីដែលកំព្រា
ធ្លាប់បានជួបភក្ត្រកែវពុំងារ
គ្រប់គ្រាដែលគ្នាមកកំសាន្ត
គ្រប់គ្រាដែលគ្នាមកកំសាន្ត
គ្រប់គ្រាដែលគ្នាមកកំសាន្ត
Written by: Svay Sam Eua
instagramSharePathic_arrow_out

Loading...