Pen Ranのトップソング
クレジット
COMPOSITION & LYRICS
Bech Saloeun
Composer
歌詞
បងធ្វើដំណើរ រាប់ម៉ឺនយោជន៍
កណ្ដែងកណ្ដោច ពីរអង្គា
បន់ព្រះឱ្យជួប តែពំងា
ឥឡូវបែរជា ទៅចោលបង
រូបខ្ញុំជាស្រី ក្រែងពុំគួរ
និយាយនឹងប្រុស ខុសទំនង
បើអ្នកចង់ឱ្យ ខ្ញុំស្នេហ៍ស្នង
លុះត្រាតែបង លើកភ្នំព្រះសុមេរុបាន
លើកភ្នំគឺលើក មុខឪម៉ែ
គុណលោកទាំងទ្វេ ធ្ងន់ហួសប្រមាណ
បងនឹងចូលស្ដី តាមលំអាន
មិនឱ្យខកប្រាណ រៀបការពេញច្បាប់
ទីមួយ អ្នកថាលើកមុខឪម៉ែ
ទីពីរ អ្នកត្រូវតែចំណាប់
បាចសមុទ្រឱ្យរីង ទើបប្រសើរគាប់
នោះទើបអូនអាច ជឿចិត្តអ្នកបាន
បាចសមុទ្រឱ្យរីង មានន័យថា
បងត្រូវស្នេហា លុះអវសាន
ធ្វើបានទាំងអស់ ណាកល្យាណ
សូមស្រីស្រស់ប្រាណ ប្រាប់ឈ្មោះបងផង
អ្នកពិតជាប្រាជ្ញ ប្រសើរគាប់
ឈ្មោះខ្ញុំជាទ្រព្យ រកមិនបានទេបង
អនាគតលោកិយ រកគ្មានតែម្ដង
ប្រុសបងរកចុះ នោះហើយឈ្មោះស្រី
Written by: Ouch Thoung Et Bech Saleoun