クレジット
PERFORMING ARTISTS
ហ៊ិន លីដា
Performer
COMPOSITION & LYRICS
សុខ សុធារ័ត្ន
Composer
សុន រដ្ឋា
Songwriter
សេង តា
Songwriter
歌詞
I.បានអូនបណ្តោយធ្វើឱ្យបងភ្លាវ ដូចមាន់ទើបចេះរងាវ ឈាមរាវឆ្លងស្ទាវតាមក្មេង ស្តីថាណែនាំ មុខមាំដំឡើងសំឡេង ឆេវឆាវទទឹងទទែង ប្រជែងច្រឡោតកំហឹង..
II.គិតតែពីដើរគ្នាក្លើត្បូងជើង តើរំពឹងអីកូនយើង? បើឪទៅជាបែបហ្នឹង ធ្វើដូចខ្លួនមួយ មិនព្រួយមិនជួយខំប្រឹង បើចិត្តគំនិតអ៊ីចឹង មិនដឹងយកប្រពន្ធធ្វើអី?
R.នេះមិនខុសដុតផ្ទះយកឧសដាំបាយ ស៊ូឃើញគ្រួសារអន្តរាយ ទៅថ្វាយផ្គាប់ផ្គន់ស្រីថ្មី ឆ្ងាញ់ម្ហូបខាងក្រៅ ឥឡូវជាប់ជើងជាប់ដៃ ហ៊ានយកប្លង់ផ្ទះប្លង់ដី បញ្ជាំដើម្បីចិញ្ចឹមសង្សារ..
III.ប្រពន្ធស្របច្បាប់ឈឺចាប់ឱបកូន ហេតុអីបងធ្វើបាបអូន? រ៉ាប់រងទម្ងន់បញ្ហា ចុះស្រីគេចពន្ធមានគុណសម្បត្តិបែបណា? ទើបបងហ៊ានចោលគ្រួសារ ឱ្យតណ្ហាត្រួតត្រាខួរបង
Written by: សុខ សុធារ័ត្ន, សុន រដ្ឋា, សេង តា