歌詞
សម្លឹងមើលមេឃខ្មៅ
ខ្ញុំសោកសៅ ហៅគេលែងឮ
យប់ងងឹត ចិត្តរឹតតែឈឺ
បាត់ពន្លឺ បាត់ពណ៌ក្នុងជីវិត
ផ្លូវចិត្តខ្ញុំទន់ទៅហើយ
ក៏ដឹងហើយ ខ្ញុំបាក់ទឹកចិត្ត
លួងខ្លួនឯង កុំយំកុំគិត
ស្រង់ជីវិត ចេញពីពិភពខ្មៅ
ពេលខ្ញុំដួល តើអ្នកនៅឯណា
ពេលឯកា ពេលយំម្តេចអ្នកដាច់ចិត្តចេញទៅ
ទុកឱ្យខ្ញុំនៅម្នាក់ឯង
វិលវល់វង្វេងបាត់ទិសដៅ
ដំបៅ របួស គ្មានអ្នកព្យាបាល
ពេលខ្ញុំដួល ពេលខ្ញុំអស់តម្លៃ
គ្មានសូម្បីមនុស្សម្នាក់លួងលោមព្រមឱ្យផ្អែកស្មា
ថ្ងៃរះរាប់រយពាន់ដង ធ្វើឱ្យខ្ញុំបានដឹងថា
អ្នកណា បោះបង់យើងមិនសំខាន់
សំខាន់មិនបោះបង់ខ្លួនឯង
ផ្លូវចិត្តខ្ញុំទន់ទៅហើយ
ក៏ដឹងហើយ ខ្ញុំបាក់ទឹកចិត្ត
លួងខ្លួនឯង កុំយំកុំគិត
ស្រង់ជីវិត ចេញពីពិភពខ្មៅ
ពេលខ្ញុំដួល តើអ្នកនៅឯណា
ពេលឯកា ពេលយំម្តេចអ្នកដាច់ចិត្តចេញទៅ
ទុកឱ្យខ្ញុំនៅម្នាក់ឯង
វិលវល់វង្វេងបាត់ទិសដៅ
ដំបៅ របួស គ្មានអ្នកព្យាបាល
ពេលខ្ញុំដួល ពេលខ្ញុំអស់តម្លៃ
គ្មានសូម្បីមនុស្សម្នាក់លួងលោមព្រមឱ្យផ្អែកស្មា
ថ្ងៃរះរាប់រយពាន់ដង ធ្វើឱ្យខ្ញុំបានដឹងថា
អ្នកណា បោះបង់យើងមិនសំខាន់
សំខាន់មិនបោះបង់ខ្លួនឯង
Written by: Ny Sokunthea, Tha Pleng