歌詞

I.ដាក់អម្រែកចុះហើយតែមិនស្រាល អតីតកាលប្រមូលផ្តុំច្រើនពេក បែកហើយគួរសប្បាយចិត្ត ម្តេចនៅហូរទឹកភ្នែក មានតែពេលដេកទើបភ្លេចបងបាន
II.ស្នេហ៍នេះគ្មានអ្នកណាប៉ះប៉ូវសង គិតម្តងៗទឹកភ្នែកដូចគេច្រាន អូនប្រៀបដូចកូនឆ្មាដើរកាត់វាលរហោស្ថាន សល់ពេលប៉ុន្មានបានជួបគ្នាវិញទៅ?
R.សុំខ្ចីខ្លួនបងឱបបន្តិចបានទេ? យូរហើយដែរដែលអូនបាត់ភាពកក់ក្តៅ សុំខ្ចីខ្លួនបងឱបឱ្យបាត់សោកសៅ គ្មានបងនៅទីនេះរងាខ្លាំងណាស់
Written by: ឃ្លាំង កុម្ភៈ, សុន រដ្ឋា, សេង តា
instagramSharePathic_arrow_out