歌詞

ឱ!... អូនធីតា អូនធីតា... ឱ! អូនធីតាស្នេហាមាសបង រៀមមានបំណងថ្នាក់ថ្នមបំពេ បំពេពីថ្ងៃនេះទៅចិត្តភ្ជាប់នឹងស្នេហ៍ ចិត្តបងពិតជាមិនប្រែ មាសស្នេហ៍កែវកុំដោះដៃ គូអឺយ! គូគាប់ជាប់ពីបុព្វេ រកមិនបានទេដូចកែវចរណៃ ចរណៃបើអូនមិនស្ម័គ្ររៀមស៊ូតែក្ស័យ តើឱ្យរស់នៅធ្វើអ្វី? បើស្រីមិនព្រមស្នេហា ឱ! បណ្ដូលចិត្តអឺយ! ថ្លៃថ្លើមជីវិតសូមមេត្តា មេត្តាអាសូររៀមផង សាសងវាចា កុំឱ្យឱរា ទុក្ខាណាកែវបងអើយ! រឭកនឹកអូនណាស់ណាព្រលឹង ទ្រូងបងតានតឹងមិនដែលល្ហែល្ហើយ អូនអើយ! ពេលជួប មុខអូននោះបងបានស្បើយ ធីតាព្រលឹងបងអឺយ! តើស្ម័គ្របងដែរឬទេ?
Writer(s): Sinn Sisamouth, Voy Ho, Kim Sam Ell, Svay Sam Eua, Long Bovith, Sive Sun Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out