វណ្ណា ស័ក្តិのトップソング
クレジット
PERFORMING ARTISTS
វណ្ណា ស័ក្តិ
Performer
COMPOSITION & LYRICS
ខាន់ ចូវយី
Composer
Kuyly Kheng
Songwriter
歌詞
I ល្ងង់ក្នុងភ្នែកអូន ដឹងហើយថាស្ងួនរូបអូនក្បត់បង
លួចលាក់ក្បត់ពីក្រោយខ្នង ទុកឲ្យបងក្លាយជាមនុស្សល្ងង់
បើសិនចង់ទៅ ហេតុអ្វីមិនប្រាប់ត្រង់ៗ
ទូកចេញសល់តែកំពង់ មនុស្សល្ងង់ មិនដឹងខ្លួនខុស។
II ស្រីលង់ទឹកប្រាក់ ស្លឹកបាស់វាឡើងផុតទ្រើង
កុំចង់បានរងើកនិងចំបើង ចរិតផ្គើនគង់ដឹងកំហុស
ពីមួយទៅមួយថ្ងៃមុខ គង់តែសុសអស់
អាស្រូវគ្មានសល់កេរ្តិ៍ឈ្មោះ សាងកំហុសដោយកាមលោកិយ។
R ខំយំខំស្រែក ទឹកភ្លែកបងជាអ្នកហូរ
ខំធ្វើជាមនុស្សល្អ ចុងក្រោយបងគ្មានសល់អ្វី
អុសហើយនិងធ្យូង គង់តែមានប្រៀបធៀបតម្លៃ
ទឹកចិត្តពីសង្សារស្រី មិនចង់ឲ្យអូនគិតខុសទេ។
III បើមួយនិងមួយ គិតព្រួយថាជាកំហុស
ឬជាតិនេះអូនមិនអាចខ្វះប្រុស ស៊ូរខូចឈ្មោះមិនស្មោះនឹងស្នេហ៍
ជូនពរថ្ងៃមុខ ឲ្យអូនបានសុខនឹងគេ
ធ្វើស្រូវសូមកុំភ្លេចស្រែ មិនអាចខ្វះទេ ភ្លឺជួយទប់ទឹក៕
Written by: Kuyly Kheng, ខាន់ ចូវយី