クレジット
PERFORMING ARTISTS
ជុំ លីណូ
Vocals
COMPOSITION & LYRICS
ជុំ លីណូ
Songwriter
ថាវិរៈ ថៃ
Composer
PRODUCTION & ENGINEERING
ថាវិរៈ ថៃ
Recording Engineer
歌詞
(ពោល)ជីវិតមានតែប៉ុណ្ណឹងទេបងអើយ ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី រីឯជីវិតអត់មានអីថ្មីសោះ មួយខែៗរកតែលុយបង់ធនាគារសឹងមិនទាន់ផង ចុះបងប្អូនវិញ សុខទុក្ខម៉េចដែរ?
I.ជីវិតខ្ញុំធម្មតាទេ ខ្ញុំធម្មតាទេ ចុះបងប្អូនវិញ សុខទុក្ខម៉េចដែរ សុខទុក្ខម៉េចដែរ ខ្ញុំធម្មតាទេ ចុះបងប្អូនវិញ សុខទុក្ខម៉េចដែរ
II.ខ្ញុំស្ពាយកាបូបចាកចេញពីស្រុកមានលុយមួយមុឺនប្រាំគឺជាកេរ្តិ៍ឪពុក ទោះបីតិចតួចខ្ញុំដើរទៅមុខ ទៅធ្វើការងារនៅចតុមុខ ទាល់តែមានលុយច្រើនទើបខ្ញុំទៅស្រុក នេះហើយជីវិតខ្ញុំ ខ្ញុំមិនដែលលាក់ទុកទេៗ នេះហើយជីវិតខ្ញុំហា៎ មានតែប៉ុណ្ណឹងទេ
III.ជីវិតខ្ញុំគឺអ៊ីចឹងរកលុយមុឺនៗបានខ្ញុំទៅស្រុក បើនិយាយពីសុខទុក្ខ បងអើយខ្ញុំមិនទាន់បានសុខទេ ជីវិតខ្ញុំគឺអ៊ីចឹងបើខ្ញុំមិនប្រឹងមិនបានសុខទេ គ្មានមាសប្រាក់ឯណា វាធ្លាក់មកពីលើមេឃទេ វាសនាមិនអាចមើលឃើញ មិនអាចមើលមនុស្សតែសម្បកទេ ខ្ញុំចង់ធ្វើអ្នកមាន មិនឱ្យអ្នកណាមើលងាយទេ ជីវិតខ្ញុំពេលនេះរូបខ្ញុំចង់ថាមិនអីទេ ចុះបើសុខៗខ្ញុំមានអាហ្នឹងវាសនាខ្ញុំមិនបាច់ឆ្ងល់ទេ
IV.នេះហើយជីវិតខ្ញុំ ខ្ញុំត្រូវតែខំមិនរារេទោះការងារតូចតាចតែខ្ញុំចង់ធ្វើជាមេគេ សុខភាពជាឱសថយើងគួរទៅមុខកុំរារេ ទៅមុខជាមួយខ្ញុំកុំធ្វើអេះអុញប្រយ័ត្នគេហៅញី
V.នេះៗៗនេះហើយជីវិតខ្ញុំហា៎ មានតែប៉ុណ្ណឹងទេ មានតែប៉ុណ្ណឹងទេ មានតែប៉ុណ្ណឹងទេ ចុះបងប្អូនវិញ សុខទុក្ខម៉េចដែរ? សុខទុក្ខម៉េចដែរ? សុខទុក្ខម៉េចដែរ? សុខទុក្ខម៉េចដែរ? ចុះបងប្អូនវិញបង់ធនាគារហើយនៅ?
*នេះហើយជីវិតខ្ញុំហា៎ មានតែប៉ុណ្ណឹងទេ មានតែប៉ុណ្ណឹងទេ មានតែប៉ុណ្ណឹងទេ ចុះបងប្អូនវិញសុខទុក្ខម៉េចដែរ? សុខទុក្ខម៉េចដែរ? សុខទុក្ខម៉េចដែរ សុខទុក្ខម៉េចដែរ? ខ្ញុំវិញដល់ថ្ងៃបង់ធនាគារទៀតហើយបងអើយ
Written by: ជុំ លីណូ, ថាវិរៈ ថៃ