歌詞
I-ឱ!ម៉ារ៉ានីមាសបង(២ដង) បេះដូង សំណព្វហឫទ័យ បងព្រួយយប់ថ្ងៃ គិតស្រី ថ្លៃស្នេហា អឺយថ្លៃស្នេហា។
II-តេីរូបអូននិងកូន(២ដង) ទៅដល់ ទៅដល់ទីណា? បងសែនសោកា ខ្លោចផ្សា ពន់ពេកក្រៃ អឺយពន់ពេកក្រៃ។
III-អង្គការជម្លៀសអូនទៅ(២ដង) តាមផ្លូវ ឆ្លងជ្រលងព្រៃ ទាំងសរសៃរខ្ចី ទ្រូងប្ដី សែនអនិច្ចា អឺយសែនអនិច្ចា។
IV-បងព្រួយនួនល្អង(២ដង) គេប៉ង ចាប់ចងប្រហារ ពីពួកអង្គការ ជីវា គ្រួសារបង អឺយ គ្រួសារបង។
V-អង្គការសម្លាប់បងធី(២ដង) ពីរនាក់ ពីរនាក់ប្អូនផន ព្រួយចិត្តកន្លង ស្នេហ៍ស្នង និងកូនថ្លៃ អឺយនិងកូនថ្លៃ។
VI-កូនមាសឪពុក(២ដង) ទុកដូច ដូចពេជ្រចរណៃ បេីកូនជាភ្លើងដេីមជ្រៃ សូមបារមី តាមថែម្ដាយផង អឺយថែម្ដាយផង។