크레딧
실연 아티스트
Sinn Sisamouth
실연자
작곡 및 작사
ពៅ សុីផូ
작사가 겸 작곡가
가사
ព្រែកឯងនៅឆ្ងាយ ឃើញដាច់អាល័យ
អនុស្សាវរីយ៍ ជាប់ដោយរុក្ខជាតិ
ធ្វើម្តេចនឹងបាន ឃើញព្រែកឯងទៀត
ពិតមែនតែខ្លួនខ្ញុំឃ្លាត
តែចិត្តនៅគួចទៅ
ធម្មជាតិញញឹម ដែលធ្លាប់រាក់ទាក់
ឥឡូវប្រែភ័ក្ត្រ ទៅជាសត្រូវ
អនុស្សាវរីយ៍ ជាប់នៅដោយផ្លូវ
គិតថាពីថ្ងៃនេះទៅ
លែងឃើញព្រែកឯងទៀតហើយ
អនុស្សាវរីយ៍ ដែលជាប់គ្រប់ទី
ហាក់ដូចឃើញគ្រាថ្មីថ្មី
ដើមឈើ ធំធំ មានម្លប់ត្រឈៃ
ឮតែ សំឡេងរៃ
យំថ្លែង ក្តីអស់សង្ឃឹម
គូព្រេងដែលខ្ញុំ គិតថាមិនព្រាត់
ឥឡូវរលត់ ទាំងរូបប្រប្រិម
ធ្វើម្តេចនឹងបាន ជួបក្តីសង្ឃឹម
បើទុកជាខ្ញុំញញឹម
ក៏មិនស្រស់ដូចគ្រាដើម
គូព្រេងដែលខ្ញុំ គិតថាមិនព្រាត់
ឥឡូវរលត់ ទាំងរូបប្រប្រិម
ធ្វើម្តេចនឹងបាន ជួបក្តីសង្ឃឹម
បើទុកជាខ្ញុំញញឹម
ក៏មិនស្រស់ដូចគ្រាដើម
Written by: ពៅ សុីផូ