크레딧

실연 아티스트
Sinn Sisamouth
Sinn Sisamouth
실연자
작곡 및 작사
មែរប៊ុន និង សុីនសុីសាមុត
작사가 겸 작곡가

가사

នឹកដល់សេកសក ទឹកហូររលេញ
រលកបោកបាច បណ្តេញ
រត់រមិញ លើផ្ទាំងសិលា
រលើបរលោង រាបស្មើរដូចក្តា
ហែបហែល បណ្តែតអាត្មា
ហែលធ្មេចនេត្រា តាមទឹក
អណ្តែតទៅប៉ះលើ ព្រេងវាសនា
បណ្តាច់បណ្តូលបុប្ផា
លើគង្គារូបល្អ គួរភ្លឹក
យកដៃច្រានបង ហើយសើចកក្អឹក
ពិរោះ ដូចរលកទឹក
សាកសម នឹងប្ញកប្រពៃ
បងឮអូន ឆ្លើយពាក្យរណ្តំ
ពិរោះ ភិរម្យ ពុំមានឆ្មើងឆ្មៃ
ឱ! សេកសក បងសែននឹកស្រី
តើកម្មអ្វី នាំឱ្យស្រី ឃ្លាតពីបងហើយ
ចំណារលើថ្ម ចំណាំចិត្តស្នេហ៍
ដិតជាប់រាប់រយថ្ងៃខែ
ថ្មនៅតែ ចារជាសាក្សី
កម្មកាចបោកបក់ មកលបប្រល័យ
ស្នេហាយើង ឱ្យក្សិណក្ស័យ
សល់តែស្នាដៃលើថ្ម
ចំណារលើថ្ម ចំណាំចិត្តស្នេហ៍
ដិតជាប់រាប់រយថ្ងៃខែ
ថ្មនៅតែ ចារជាសាក្សី
កម្មកាចបោកបក់ មកលបប្រល័យ
ស្នេហាយើងឱ្យក្សិណក្ស័យ
សល់តែស្នាដៃលើថ្ម
Written by: មែរប៊ុន និង សុីនសុីសាមុត
instagramSharePathic_arrow_out

Loading...